Jose ​បារម្ភ​ខ្លាច​អង់គ្លេស ដាក់ Kane ​លេង​ទាំង​របួស​

​លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម Spurs ​កំពុង​បារម្ភ​ខ្លាច​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​ដាក់​ខ្សែ​ប្រយុទ្ធ Harry Kane ​លេង​ទាំង​របួស ​ពេល​ប៉ះ​ដាណឺម៉ាក​យប់​នេះ​។

​ក្រុម​អង់គ្លេស ​នឹង​ធ្វើ​ការ​ប្រកួត​ទល់​ក្រុម​ដាណឺម៉ាក​នៅ​រាត្រី​នេះ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Nations League ​។ ​ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​នេះ ​លោក Jose Mourinho ​ហាក់​ដូច​ជា​បារម្ភ​ចំពោះ​កូន​ក្រុម​របស់​ខ្លួន ជា​ពិសេស​របួស​របស់ Kane ​តែ​ម្ដង។ លោក​ខ្លាច​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​ដាក់​រូបគេ​ឱ្យ​លេង​ទាំង​កំពុង​មាន​បញ្ហា​របួស​សាច់​ដុំ​ភ្លៅ​។

​កាល​ពី​ពេល​កន្លង​ទៅ ​លោក Jose ​ក៏​បាន​ស្នើ​សុំ​លោក ​Southgate ​គ្រូ​បង្វឹក​អង់គ្លេស​ឱ្យ​មើល​ថែ​កីឡាករ​ Spurs ​ផង ​ព្រោះ​កន្លង​មក ឱ្យ​តែ​ទៅ​លេង​នៅ​ជម្រើស​ជាតិ ​ភាគ​ច្រើន​ត្រលប់​ចូល​ក្លឹប​វិញ​ជាមួយ​បញ្ហា​របួស​ជាក់​ជា​មិន​ខាន។ ​ដូច​ករណី Kane ​ខាង​លើ​អីចឹង ប្រសិន​បើ​នៅ​រាត្រី​នេះ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចូល​លេង​ទាំង​របួស ​នោះ​អាច​នឹង​មាន​បញ្ហា​ធំ​នៅ​ពេល​ត្រលប់​មក​ក្លឹប​វិញ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT