Wenger ​ថា​ការ​ប្រកួត​ World Cup ​គួរ​តែ​លេង​២​ឆ្នាំ​ម្ដង​

​លោក Arsene Wenger ​អតីត​អ្នក​ចាត់ការ​ក្រុម Arsenal ​បាន​បញ្ជាក់​ថា​ការ​ប្រកួត​ពាន​រង្វាន់ World Cup ​និង Euro ​គួរ​តែ​លេង​២​ឆ្នាំ​ម្ដង ​ជា​ជាង​ការ​លេង​៤​ឆ្នាំ​ម្ដង។

​Wenger ​ក្រោយ​ពី​ចាកចេញ​ពី​តំណែង​អ្នក​ចាត់ការ​ក្រុម​កាំភ្លើង​ធំ​មក បច្ចុប្បន្ន​នេះ​លោក​មាន​តួ​នាទី​ជា FIFA’s Chief of Global Football Development។ ​កន្លែង​នេះ ​លោក​បាន​ឃើញ​យ៉ាង​ច្បាស់​ពី​សន្ទុះ​នៃ​ការ​រីក​ចម្រើន​វិស័យ​បាល់ទាត់​ទាំង​ផ្នែក​បុរស​និង​នារី​ជុំ​វិញ​ពិភព​លោក​តែ​ម្ដង។ ​ការ​មើល​ឃើញ​នេះ​ហើយ ទើប​លោក​បាន​ផ្ដល់​យោបល់​ថា​ការ​ប្រកួត World Cup ​និង Euro គួរ​តែ​ប្ដូរ​ទម្រង់​ចេញ​ទៅ។

លោក​បញ្ជាក់​ថា​ការ​ប្រកួត​ដែល​ធ្វើ​ឡើង​៤​ឆ្នាំ​ម្ដង គឺ​មាន​រយៈ​ពេល​យូរ​ពេក​សម្រាប់​ជម្រើស​ជាតិ។ ​វា​គួរ​តែ​ប្ដូរ​មក​លេង​២​ឆ្នាំ​ម្ដង ​ចន្លោះ​គ្នា​វិញ​ទើប​ជា​ការ​ប្រសើរ ​ជាង​ការ​ប្រកួត​៤​ឆ្នាំ​ម្ដង។ ​ការ​ប្រកួត​៤​ឆ្នាំ​ម្ដង ​ក្រុម​ជម្រើស​ជាតិ​មាន​ការ​ប្រកួត​មិន​ផ្លូវការ​ច្រើន​ពេក ​ដូច្នេះ​២​ឆ្នាំ​ម្ដង ​នោះ​ពួកគេ​នឹង​មមាញឹក​ជាមួយ​ការ​ប្រកួត​ផ្លូវការ​វិញ​មិន​ខាន៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT