Mane ​និង Thiago ​ជា​សះស្បើយ​ពី​មេរោគ Covid-19 ​ហើយ​

​ខ្សែ​ប្រយុទ្ធ Sadio Mane ​និង Thiago Alcantara ​បាន​ជា​សះស្បើយ​ពី​មេរោគ Covid-19 ​ហើយ ​បន្ទាប់​ពី​សម្រាក​ព្យាបាល​ជា​ច្រើន​ថ្ងៃ​មក​នេះ​។

​កីឡាករ​សំខាន់​សម្រាប់​ក្រុម Liverpool ​ខាង​លើ​នេះ ​បាន​ឆ្លង​មេរោគ​មុន​ពេល​លីគ​សម្រាក​ការ​ប្រកួត​អន្តរជាតិ​កន្លង​ទៅ។ ​ក្រោយ​ពី​នៅ​ដោយ​ឡែក​និង​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​មក ពេល​នេះ​ពួកគេ​ទាំង​ពីរ​នាក់​ធ្វើ​តេស្ដ​អវិជ្ជមាន Covid-19 ​វិញ​ហើយ ​និង​ចូល​ខ្លួន​ត្រលប់​មក​ហ្វឹកហាត់​វិញ​បាន​ជា​ធម្មតា។

ការ​ត្រលប់​ចូល​ហ្វឹកហាត់​បាន​វិញ​នេះ​ គឺ​ជា​ដំណឹង​ល្អ​បំផុត​ហើយ​សម្រាប់​ក្រុម​ក្នុង​ការ​ត្រៀម​ខ្លួន​លេង​ទល់ Everton ​នៅ​ចុង​សប្ដាហ៍​នេះ។ វា​ជា​ការ​ប្រកួត​សំខាន់​មួយ​សម្រាប់​ក្រុម Liverpool ​ព្រោះ​ថា Everton ​កំពុង​ឡើង​ជើង​​ខ្លាំង​មែនទែន៕

ប្រភព៖ TalkSport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT