Ter Stegen ទារ​លក្ខខណ្ឌ​មួយ​ពី Barcelona ​បើ​ចង់​ឲ្យ​ខ្លួន​បន្ត​កុងត្រា​ថ្មី

អ្នកចាំទី​សញ្ជាតិ​អាល្លឺម៉ង់ Marc-Andre ter Stegen បាន​ទាមទារ​ឲ្យ​ក្លឹប Barcelona ព្រម​ផ្តល់​ថ្លៃ​ពលកម្ម​រុញ​ឲ្យ​ឈ្មោះ​របស់​លោក​ក្លាយ​ជា​អ្នកចាំទី​មាន​តម្លៃ​ឈ្នួល​ថ្លៃ​បំផុត​ក្នុង​លោក មុន​នឹង​លោក​ព្រម​ទម្លាក់​ចុង​ប៊ិច​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​ថ្មី។

អ្នកចាំទី​វ័យ ២៨ ឆ្នាំ​នៅ​សេសសល់​កុងត្រា​ជាមួយ​អ្នក​មាន​បុណ្យ​ដល់​ឆ្នាំ ២០២២ ហើយ​អាច​នឹង​បន្ត​កុងត្រា​ថ្មី​ដល់​ឆ្នាំ ២០២៥ ប៉ុន្តែ​ថ្លៃ​ពលកម្ម​របស់​លោក​គឺ​ទាមទារ​ចង់​បាន ២១ លាន​ដុល្លារ/រដូវ​កាល។

ការ​ទាមទារ​នេះ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា ទ្រនំ​អ្នក​មាន​បុណ្យ​ទំនង​ជា​យល់ព្រម​ច្រើន​ជាង​ការ​បដិសេធ ដោយ Stegen គេ​ក៏​ជា​កីឡាករ​ស្មោះ​នឹង​ក្លឹប​មួយ​រូប​ដែរ ដោយ​រយៈ​ពេល ៦ ឆ្នាំ​មក​នេះ បង្ហាញ​ខ្លួន​បា ២៣៦ ប្រកួត អាច​សង្រ្គោះ​បាល់ Clean Sheet បាន ១០០ លើក៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT