United ចាប់​ឃ្លាំ​មើល​យុវជន​មួយ​រូប​ហើយ​ស្រេច ក្រោយ​លឺ Pogba ​បើក​ចិត្ត​ឲ្យ​ Real Madrid

ក្លឹប Manchester United កំពុង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​នាំ​យក​យុវជន Eduardo Camavinga ពី​ក្លឹប Rennes នៅ​ឯ​ Ligue 1 ​ដើម្បី​មក​ជំនួស​តំណែង Paul Pogba ក្រោយ​ពី​កីឡាករ​កាន់​ឆ្នាំ​រូប​នេះ​បង្ហើប​ពី​បំណង​ចង់​ផ្ទេរ​ទៅ​ចូលរួម​នៅ​ក្លឹប Real Madrid។

តាម​របាយការណ៍​ពី Daily Mirror ចុះ​ផ្សាយ​ថា ក្លឹប​បិសាច​ក្រហម​ហាក់​ចាប់​អារម្មណ៍​លើ​សមត្ថភាព​របស់ Camavinga ជា​ខ្លាំង ជា​ពិសេស​គឺ​កំឡុង​ពេល​គេ​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​បារាំង គ្រា​មាន​ឱកាស​រក​គ្រាប់​បាល់​យក​ឈ្នះ ៧-១ ទៅ​លើ​អ៊ុយក្រែន។

តាម​ហាងឆេង​តម្លៃ​ខ្លួន​របស់​យុវជន​វ័យ ១៧ ឆ្នាំ​បច្ចុប្បន្ន​អាច​ថ្លៃ​ប្រមាណ ៣៧,៥ លាន​អឺរ៉ូ។ នៅ​ការ​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប Rennes ចំនួន ៤៩ ប្រកួត គេ​រក​បាន ២ គ្រាប់​និង Assist ៣ លើក។ បញ្ជាក់​ថា​ក្រៅ​ពី United តាម​ពិត​ទៅ​ទាំង​ក្លឹប Real Madrid ឯ​ណោះ​វិញ ក៏​ចាប់ចិត្ត​លើ Camavinga ដូច​គ្នា បែប​នេះ​យើង​នឹង​អុត​មើល​តើ​ស្តេច​ស​ព្រម​ចាយ​លុយ​យក Pogba ឬ​យក​យុវជន​រូប​នេះ?

ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT