De Bruyne ថា Messi អត់​មក ក៏ Man City មាន​កីឡាករ​ល្អ​គ្រប់គ្រាន់​ហើយ​ដែរ

រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង Lionel Messi អាច​មក​ចូលរួម​នៅ​ក្លឹប Man City ត្រូវ​បាន​គេ​ជីក​កកាយ​មក​សួរនាំ​សារ​ជា​ថ្មី ​នៅ​បទសម្ភាសន៍​ជាមួយ​នឹង​ខ្សែ​បម្រើ​ឆ្នើម​របស់​ក្លឹប​មេឃ​ខៀវ​នោះ​គឺ Kevin de Bruyne។

តាម​រយៈ​ការ​យល់​ឃើញ​របស់​កីឡាករ​បែលហ្សិក​បាន​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​មិន​ខ្វល់​នោះ​ទេ និយាយ​ស្មោះ​ត្រង់​ទៅ ព្រោះ​បើ​គាត់ វា​ក៏​ជា​រឿង​ល្អ តែ​បើ​គាត់​មិន​មក​ទេ យើង​ក៏​មិន​អី​ដែរ ព្រោះ​យើង​មាន​កីឡាករ​ល្អ​គ្រប់គ្រាន់​សម្រាប់​ក្លឹប​ ដែល​ខ្ញុំ​រីករាយ​នឹង​ការ​លេង​ជាមួយ​ពួក​គេ​ហើយ អ៊ីចឹង​ពេល​នេះ​គឺ​មិន​ទាន់​ចាំបាច់​ទេ”។

បញ្ជាក់​ថា​កុងត្រា​របស់ M10 នឹង​ត្រូវ​ផុត​នៅ​ខែ​មិថុនា ឆ្នាំ ២០២១ ហើយ​ប្រសិន​ណា​ត្រឹម​ខែ​មករា​គេ​មិន​មាន​ការ​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី​អ្វី​ទេ​នោះ ក្លឹប​ដទៃ​នឹង​មាន​សិទ្ធ​អាច​ចរចា លើ​កិច្ច​ព្រមព្រៀង​បម្រុង​ទុក​ជា​មុន (Pre-Contract) ​ជាមួយ​កីឡាករ​ផ្ទាល់​បាន៕ ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT