ដោយសារ​ឈឺ​ក្រពះ Dybala មិន​អាច​ចូល​ជួយ​អាហ្សង់ទីន​លេង​វគ្គ​ជម្រុះ World Cup បាន​ទេ

នៅ​ថ្ងៃ​ពុធ​នេះ ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​មាន​ភារកិច្ច​នឹង​ត្រូវ​តតាំង​ទល់​ក្រុម​ជម្រើស​ជាតិ​បូលីវី សម្រាប់​វគ្គ​ជម្រុះ​ដើម្បី​ដណ្តើម​យក​កៅអី​លេង​នៅ​ព្រឹត្តិការណ៍​ FIFA World Cup ឆ្នាំ ២០២២។

ប៉ុន្តែ​ក្រុម​អាហ្សង់ទីន​នឹង​ត្រូវ​ខកខាន​ការ​ចូលរួម​ពី​សំណាក់​កីឡាករ​សំខាន់​នៅ​តំណែង​ប្រយុទ្ធ​នោះ​គឺ Paulo Dybala។ តាម​ពិត​ទៅ​គេ​ខកខាន​តាំង​ពី​ប្រកួត​មុន​ពេល​ប៉ះ​អេក្វាឌ័រ​មក​ម្ល៉េះ ហើយ​ហេតុផល​ដោយសារ​មាន​បញ្ហា​ត្រង់​ផ្នែក​ក្រពះ​ និង​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​កំណើត​ផ្ទាល់​តែ​ម្តង។

តាម​ការ​បញ្ជាក់​ពី​គណនី​ផ្លូវការ​របស់​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​បាន​សរសេរ​ថា៖ “Paulo Dybala នឹង​មិន​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​ទៅ​ចូលរួម​ការ​ប្រកួត​ទល់​បូលីវី​នោះ​ទេ ដោយ​កាយសម្បទា​របស់​គាត់​មិន​អាច​សម្រប​ទៅ​បាន ហើយ​គាត់​នឹង​បន្ត​ព្យាបាល​ជំងឺ ​ក្រោយ​ពី​មាន​បញ្ហា​ផ្នែក​ក្រពះ​ថ្មីៗ​នេះ”។

យ៉ាងណាមិញ​សម្រាប់​ការ​លេង​ឲ្យ​ក្លឹប Juventus ដែល​ត្រូវ​វិល​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ទី ១៧ ​តុលា​ខាង​មុខ ទំនង​ជា​មិន​អី​នោះ​ទេ​សម្រាប់ Dybala៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT