Inter ចាំ​ត្រង​យក​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ផុត​កុងត្រា​នៅ PL ម្នាក់ ប្រសិន​ត្រូវ​បាត់បង់ Martinez

ក្លឹប Inter Milan កំពុង​រង់ចាំ​ឱកាស​ល្អ​ក្នុង​ការ​ចរចា​យក Sergio Aguero នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន ប្រសិន​ណា​គេ​មិន​ទទួល​បាន​ជោគជ័យ​លើ​ការ​បន្ត​កុងត្រា​ថ្មី​ជាមួយ​នឹង​ក្លឹប​មេឃ​ខៀវ Man City។

កីឡាករ​អាហ្សង់ទីន​ត្រូវ​ផុត​កុងត្រា​នៅ​បញ្ចប់​រដូវ​កាល ២០២០/២១ នេះ ហើយ​លទ្ធផល​ត្រឹម​ខែ​មករា​អាច​នឹង​ធ្វើ​ឲ្យ​យើង​ដឹង​មុន​ជា​បណ្តើរៗ​ហើយ​ ពី​អនាគត​នា​ពេល​ខាង​មុខ​របស់​គេ។

ដោយឡែក​សម្រាប់​កីឡាករ​កំពុង​ឈរ​ជើង Martinez ឯ​ណោះ​វិញ ក៏​ត្រូវ​បាន​ក្លឹប Barcelona បន្ត​តាម​សម្លឹង​ឥត​ឈប់​ដដែល ហើយ​គេ​ក៏​មិន​ទាន់​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​អ៊ីតាលី​នោះ​ដែរ។ តាម​ការ​ជឿជាក់​ជម្រើស​ទី ១ របស់ Conte ប្រសិន Martinez ត្រូវ​ចាកចេញ គឺ​មាន​តែ Aguero នេះ​ឯង។

បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​រូប​នេះ បាន​ចាយ​ពេល ១០ រដូវ​កាល​ហើយ​ជាមួយ​ក្លឹប Man City ក្រោយ​ចាកចេញ​ពី​ក្លឹប At Madrid នៅ​ឆ្នាំ​ ២០១១។ កំឡុង​ការ​ចាយ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ គេ​បង្ហាញ​ខ្លួន ៣៧០ ប្រកួត រក​បាន ២៥៤ ​គ្រាប់ ឈ្នះ​ពាន PL ៤ លើក និង FA Cup ១ លើក៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT