លោក Akira Nishino ​និយាយ​អ្វី​ខ្លះ​ក្រោយ​ជម្រើស​ជាតិ​ថៃ​ទាំងមូល​លេង​ចាញ់​ក្លិប​លីគទី​២ថៃ

គ្រូបង្វឹក​ជម្រើស​ជាតិថៃលោក Akira Nishino បាន​ជំរុញឲ្យកូន​ក្រុមរបស់​គាត់ឲ្យ​ប្រឹងប្រែងឡើងវិញ​បន្ទាប់​ពី​ប្រកួតមិត្តភាព​ដែល​ពួគ​គេ​បាន​ប្រកួត​ចាញ់​ក្រុមមក​ពី​លីគ​ទី​២​ថៃ​Nakhon Pathom United ក្នុង​លក្ខខណៈមិត្តភាព។

Nishino បាន​រើស​កីឡាករ​ថ្មី​ចំនួន១៣​នាក់​មក​ធ្វើ​ការ​ហ្វឹកហាត់រៀបចំ​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​២ពាន​រង្វាន់ 2022 World Cup / 2023 Asian Cup។ ដើម្បីសាកល្បងកីឡាករថ្មីអតីតគ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុនឆ្នាំ ២០១៨ បានសម្រេចចិត្តរៀបចំការប្រកួតមិត្តភាពជាមួយNakhon Pathom United ។ ទោះយ៉ាងណាលទ្ធផលនៃការប្រកួតមិនមានការពេញចិត្តទេនៅពេលពួកគេចាញ់ ១-០ ។

ក្រោយ​ចប់​ការប្រកួត​លោក​​ Akira Nishino និយាយ​ថា៖”ខ្ញុំមិនអាចនិយាយបានច្រើនទេ ពួកគេនឹងត្រឡប់ទៅក្លិបរៀង ៗ ខ្លួនហើយខ្ញុំនឹងត្រួតពិនិត្យដំណើរវិវឌ្ឍន៍របស់ពួកគេ។ មានកត្តាជាច្រើនដែលបណ្តាលឱ្យពួកគេខកខានមិនបានរកគ្រាប់បាល់។ យើងត្រូវរៀនសម្របខ្លួននៅពេលរៀបចំផែនការមិនបានសំរេច។ ខ្ញុំអនុញ្ញាត​ឱ្យកីឡាករធ្វើខុសក្នុងការប្រកួតនេះ។ រឿងសំខាន់គឺថាយើងត្រូវដោះស្រាយភាពទន់ខ្សោយទាំងអស់ជាពិសេសកីឡាករម្នាក់ៗ”។

Nakhon Pathom United

លោក Nishino​ រំពឹង​ថា​នឹង​អាច​កោះហៅកីឡាករ​មាន​បទពិសោធន៍ដទៃ​ទៀតយ​មក​រួម​ក្រុម​ដេល​មាន​ដូចជា​Chanathip Songkrasin, Teerasil Dangda, Theerathon Bunmathan និង Kawin Thamsatchanan ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT