បឹង​កេត​ត្រូវការមួយពិន្ទុដើម្បី​លើក​ពាន Metfone Cambodian League រដូវ​កាល​២០២០

ក្រុមបឹងកេតនៅតែរក្សាខ្លួនលើកំពូលតារាងដដែល បន្ទាប់ពីប្រជែងបាន៣ពិន្ទុបន្ថែមពីក្រុមម្ចាស់ផ្ទះ កង យោធពលខេមរភូមិន្ទ ដោយលទ្ធផលបច្ចេកទេស ២ទល់០ ខណៈព្រះខ័នរាជស្វាយរៀងយកឈ្នះវិសាខា ២ទល់០ ដែរ នៃការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២០។

ឆ្លង​​កាត់១៦ប្រកួត បឹងកេត ឈ្នះ១២ប្រកួត ស្មើ៤ មាន៤០ពិន្ទុ ឈរពីលើក្រុមលេខ២ ព្រះខ័នរាជស្វាយរៀង ដែលឆ្លងកាត់១៦ប្រកួតដូចគ្នា ដែលមាន៣៨ពិន្ទុ ក្រោយរកបាន៣ពិន្ទុបន្ថែមដូចគ្នា ដោយឈ្នះវិសាខា ២ទល់០ ដែរ។ ដូច្នេះក្រុមប្រជែងជើងឯកទាំង៦ នៅសល់១ប្រកួតចុងក្រោយទៀតដូចៗគ្នា ជាពិសេសគឺ​បឹងកេត និងព្រះខ័នរាជស្វាយរៀង ត្រូវកាត់សេចក្តី១ប្រកួតចុងក្រោយដូចគ្នា ដើម្បីឈ្នះជើងឯក ដោយ គម្លាតត្រឹម២ពិន្ទុនៃក្រុមទាំងពីរនេះ។

១ប្រកួតចុងក្រោយ បឹងកេត នឹងត្រូវជូបជាមួយក្រុមភ្នំពេញក្រោន និងព្រះខ័នរាជ ស្វាយរៀង ប៉ះ ណាហ្គាវើលដ៍ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ដោយបឹងកេតសុំត្រឹមស្មើជាមួយភ្នំពេញ​ក្រោ​​ន ក៏បឹងកេតគឺត្រូវឈ្នះជើងឯកដែរ។ ប៉ុន្តែប្រសិនបើបឹងកេតប្រកួតចាញ់ភ្នំពេញក្រោន ដល់រហូត​៣ពិន្ទុ នោះ ក្រុមជើងឯកនឹងប្រែប្រួល ហើយដែលការប្រែប្រួលជើងឯកនេះ គឺក្រុមព្រះខ័នរាជស្វាយរៀង​ដាច់​ខាត​ត្រូវតែឈ្នះ ដើម្បីស្វែងរក៣ពិន្ទុពីក្រុមណាហ្គាវើលដ៍៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT