ល្អ​យ៉ាង​នេះ! Haaland ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ជួយ​ន័រវែស​ឈ្នះ​រូម៉ានី ​៤-០ ​

​ខ្សែ​​ប្រយុទ្ធ​វ័យ​ក្មេង Erling Braut Haaland ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ជួយ​ក្រុម​ជម្រើស​ជាតិ​ន័រវែស​យក​ឈ្នះ​លើ​ក្រុម​រូម៉ានី ​ក្នុង​លទ្ធផល ៤-០ ​ពាន​រង្វាន់ UEFA Nations League ។

​Haaland ​កីឡាករ​វ័យ​២០​ឆ្នាំ ​បាន​បង្ហាញ​ទម្រង់​លេង​លេចធ្លោ​មែនទែន​នៅ​ជម្រើស​ជាតិ​ន័រវែស។ ​នៅ​យប់មិញ​នេះ ​រូបគេ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​នៅ​នាទី ១៣ ​៦៤ ​និង​៧៤។ ​ដោយ​ឡែក​១​គ្រាប់​ទៀត​របស់​ក្រុម​ន័រវែស​រក​បាន​ដោយ Sorloth ​នៅ​នាទី​៣៩។ ​ក្រុម​រូម៉ានី ​ក្នុង​ការ​ប្រកួត​នេះ​មិន​អាច​ត​ដៃ​ជាមួយ​ក្រុម​ន័រវែស​បាន​នោះ​ទេ។

​៣​គ្រាប់​នៅ​យប់មិញ​នេះ​ទៀត ​បាន​ធ្វើ​ឱ្យ​កីឡាករ​លេង​នៅ​ក្លឹប​អាជីព Dortmund ​ខាង​លើ​រក​បាន​៥១​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​៤៨​ប្រកួត​ក្នុង​ការ​ប្រកួត​គ្រប់​កម្មវិធី​ទាំង​អស់។ សម្រាប់​ការ​លេង​នៅ​ជម្រើស​ជាតិ​វិញ គឺ​៦​ប្រកួត ​រក​បាន​៦​គ្រាប់៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT