អបអរ Rafael Nadal ​ឈ្នះ​ពាន French Open ​ជា​លើក​ទី​១៣​

​អ្នក​វាយ​កូន​បាល់ Rafael Nadal ​បាន​យក​ឈ្នះ​កីឡាករ​ចំណាត់​ថ្នាក់​លេខ​១​លើ​លោក Novak Djokovic ​ក្នុង​លទ្ធផល ​6-0, 6-2, 7-5 ​ដើម្បី​លើក​ពាន French Open ​នៅ​យប់មិញ​នេះ​។

​Nadal ​ជា​កីឡាករ​ធ្វើ​បាន​ល្អ​មែនទែន​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ French Open ​នេះ។ ​បន្ថែម​ពាន​រង្វាន់​មួយ​នៅ​យប់មិញ​នេះ​ទៀត គឺ​រូបគេ​ឈ្នះ​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​រហូត​ដល់​ទៅ​១៣​ដង​ទៅ​ហើយ ​លើស​កីឡាករ​ណា​ៗ​ទាំង​អស់។ ​មួយ​វិញ​ទៀត ​បច្ចុប្បន្ន​នេះ ​កីឡាករ​អេស្ប៉ាញ​រូប​នេះ​ក៏​មាន​ពាន​រង្វាន់ Grand Slam ​រហូត​ដល់​២០​ផង​ដែរ ដោយ​ស្មើ​ជាមួយ Roger Federer ​។

​រំលឹក​ពី​ការ​ប្រកួត​នៅ​យប់មិញ​នេះ​វិញ ​កីឡាករ​វ័យ​៣៤​ឆ្នាំ​ខាង​លើ​នេះ ​ធ្វើ​បាន​​ល្អ​មែនទែន ​ដោយ​ឈ្នះ Djokovic ​ដាច់​តែ​ម្ដង ​ក្នុង​លទ្ធផល​6-0, 6-2, 7-5។ ​ការ​ប្រកួត​នេះ​ប្រើ​រយៈ​ពេល​២​ម៉ោង​និង​៤១​នាទី​ទើប​ស្វែង​រក​អ្នក​ឈ្នះ​ឃើញ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT