ក្ដៅ​ៗ Keita ​របស់ Liverpool ​ឆ្លង​មេរោគ Covid-19 ​ដែរ​ហើយ​

​ខ្សែ​បម្រើ​ Naby Keita ​បាន​ឆ្លង​មេរោគ Covid-19 ​និង​ក្លាយ​ជា​កីឡាករ​ទី​៤​ក្នុង​ក្រុម Liverpool ​ដែល​បាន​ផ្ទុក​មេរោគ​មួយ​នេះ​។

​ដំណឹង​កីឡាករ​ផ្ទុក​មេរោគ Covid-19 ​កាន់​តែ​ច្រើន​នាក់​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Liverpool ​បាត់​បង់​កម្លាំង​សំខាន់​បន្ថែម​ទៀត​ហើយ ត្បិត​អី​ពួកគេ​មាន​ភារកិច្ច​ការពារ​តំណែង​ជើង​ឯក​រដូវ​កាល​នេះ​ផង​។ ​មួយ​វិញ​ទៀត ​កីឡាករ​ដែល​បាន​ឆ្លង​មេរោគ​នេះ សុទ្ធ​តែ​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម​ដូចជា Mane , Thiago Alcantara , Shaqiri ​ជា​ដើម។ ​ការ​ឆ្លង​ដល់​ទៅ​៤​នាក់​នេះ ​ទំនង​ជា​ធ្វើ​ឱ្យ​ក្រុម Liverpool ​កាន់​តែ​បារម្ភ​ខ្លាំង​ឡើង ​ព្រោះ​ខ្លាច​មាន​កីឡាករ​ដទៃ​ទៀត​​ឆ្លង​មេរោគ​ដែរ។

ដោយ​ឡែក ​Liverpool ​បច្ចុប្បន្ន​មាន​កីឡាករ​ជា​ច្រើន​កំពុង​ចេញ​ទៅ​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ទៀត ​ហើយ​នឹង​ត្រលប់​មក​រួម​ក្រុម​វិញ​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​នេះ។ ​ពួកគេ​ក៏​មាន​ភារកិច្ច​ធំ ប៉ះ​ក្រុម​កំពុង​ឡើង​ជើង Everton ​នៅ​ថ្ងៃ​ទី​១៧​ទៀត​។ ​ប្រសិន​បើ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ​បន្ដ​រក​ឃើញ​កីឡាករ​ឆ្លង​មេរោគ​ទៀត ​នោះ​ពួកគេ​នឹង​ជួប​ផល​លំបាក​ខ្លាំង​ហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT