មិន​ធម្មតា ​អង់គ្លេស ​អាច​យក​ឈ្នះ​បែលហ្សិក​បាន​ក្នុង​លទ្ធផល ​២-១ ​នៅ​យប់មិញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស ​បាន​យក​ឈ្នះ​លើ​ក្រុម​បែលហ្សិក​បាន​ក្នុង​លទ្ធផល ​២-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Nations League ​កាល​ពី​យប់មិញ​នេះ​។

​ក្រុម​អង់គ្លេស​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​មាន​ទម្រង់​លេង​ល្អ ប្លែក​ពី​ប្រកួត​មុន​ៗ។ ពួកគេ​ត្បិត​តែ​ត្រូវ​ក្រុម​បែលហ្សិក​នាំ​មុខ​មុន​នៅ​ដើម​តង់​ទី​១​ក៏​ដោយ ​ក៏​អាច​រក្សា​លំនឹង​ក្រុម ​និង​ព្យាយាម​វាយ​បក​វិញ​ផង​ដែរ។ ​ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត​នេះ ​Lukaku ​រក​គ្រាប់​បាល់​បាន​នៅ​នាទី​១៦ ​ដោយ​ប៉េណាល់ទី ប៉ុន្តែ Rashford ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​នៅ​នាទី ​៣៩ ​ដោយ​ប៉េណាល់ទី​វិញ​ដែរ។ ​១​គ្រាប់​ជ័យជម្នះ​របស់​អង់គ្លេស​​ធ្វើ​បាន​ដោយ Mount ​នៅ​នាទី​៦៤។

​ពេល​នេះ​ក្នុង Group 2 ​នៃ​ពាន​រង្វាន់ UEFA Nations League ​គឺ​ក្រុម​អង់គ្លេស​ឈរ​នៅ​លេខ​១ ​មាន​៧​ពិន្ទុ​ឆ្លង​កាត់​ការ​ប្រកួត​៣​ប្រកួត។ ​ស្រប​ពេល​ក្រុម​បែលហ្សិក​វិញ​នៅ​លេខ​២ ​មាន​៦​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT