Naby Keita ជា​កីឡាករ​ទី ៤ របស់ Liverpool ដែល​កំពុង​ផ្ទុក​ជំងឺ COVID-19

នៅ​យប់​ថ្ងៃ​ទី ១១ ​តុលា​ឆ្នាំ ២០២០ បាន​លេចចេញ​ដំណឹង​មក​ថា ខ្សែ​បម្រើ Naby Keita របស់​ក្លឹប​ហង្ស​ក្រហម Liverpool បាន​តេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​ជំងឺ COVID-19។

Keita ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម ៥ នាក់​ឯ​ទៀត ក្នុង​ក្រុម​ជម្រើស​ជាតិ​ហ្គីណេ​ដែល​តេស្ត​ឃើញ​វិជ្ជមាន COVID-19។ បច្ចុប្បន្ន​អ្នក​ទាំង​នោះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ធ្វើ​ចត្តាឡឺស័ក​រយៈ​ពេល ១៤ ​ថ្ងៃ​ដើម្បី​តាមដាន​លទ្ធផល​បន្ត។

បញ្ជាក់​ថា ហង្ស​នឹង​កាន់​តែ​ខ្សត់​កីឡាករ​ទៅ ​ព្រោះ​កន្លង​មក​មាន​សមាជិក ៣ រូប​ហើយ​ក្នុង​ក្រុម ដូច​ជា Thiago, Sadio Mane និង Xherdan Shaqiri ដែល​តេស្ត​ឃើញ​មាន​ផ្ទុក ហើយ​មក​ទល់​ពេល​នេះ​មិន​ទាន់​ជា​សះស្បើយ​នៅ​ឡើយ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT