Modric៖ “ដរាប​ណា​ខ្ញុំ​នៅ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​សំខាន់​សម្រាប់​ក្លឹប ខ្ញុំ​នឹង​នៅ​តែ​បន្ត​ឈរ​ជើង”

ខ្សែ​បម្រើ Luka Modric បាន​និយាយ​ច្បាស់ៗ​ហើយ​ថា ខ្លួន​មិន​ទាន់​គិត​ដល់​ផ្លូវ​ចាកចេញ​ពី​ក្លឹប Real Madrid នោះ​ទេ ត្បិត​បើ​កុងត្រា​ត្រៀម​នឹង​បញ្ចប់​នៅ​បញ្ចប់​រដូវ​កាល ២០២០/២១ នេះ​ក៏​ពិត​មែន។

បុរស​វ័យ ៣៥ ឆ្នាំ​បាន​ផ្ទេរ​ចេញ​ពី Spurs មក​ចូលរួម​នៅ Real Madrid នា​ឆ្នាំ ២០១២ ក្នុង​តម្លៃ​ខ្លួន ៣៥ លាន​អឺរ៉ូ។ កំឡុង​ការ​ចាយ​ពេល ៨ ឆ្នាំ កីឡាករ​ក្រូអាត​បង្ហាញ​ខ្លួន​បាន ៣៤៧ ប្រកួត ឈ្នះ​ពាន​ចំនួន ១៧ ជាមួយ​ក្លឹប។

ទន្ទឹម​នឹង​ពេល​លេង​ឲ្យ​ជម្រើស​ជាតិ​ថ្មីៗ​នេះ Modric បាន​និយាយ​អំពី​អនាគត​របស់​ខ្លួន​ជាមួយ​ក្លឹប​បែប​នេះ​ថា៖ “វា​ដូច​គ្នា​ទៅ​នឹង​ការ​លេង​នៅ​ជម្រើស​ជាតិ ដោយ​ខ្ញុំ​នឹង​ឆ្លង​កាត់​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​ហើយ​ចាំ​មើល​ថា​មាន​រឿង​អ្វី​កើត​ឡើង”។

លោក​បន្ត៖ “តាម​ពិត​ទៅ​ខ្ញុំ​ចង់​បន្ត​នៅ Real Madrid ដរាប​ណា​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​នៅ​តែ​ជា​ផ្នែក​សំខាន់​របស់​ក្រុម ខ្ញុំ​នឹង​បន្ត​នៅ ប៉ុន្តែ​បើ​មាន​អារម្មណ៍​បែប​នោះ​ទេ ខ្ញុំ​ក៏​នឹង​ស្វែងរក​ការ​ប្រកួត​ប្រជែង​ថ្មី”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT