Ashley Young តេស្ត​ឃើញ​វិជ្ជមាន មាន​ផ្ទុក​ជំងឺ COVID-19

ក្លឹប Inter Milan បាន​បញ្ជាក់​ច្បាស់​នៅ​យប់​ថ្ងៃ​អាទិត្យ​ទី ១១ តុលា​ថា កីឡាករ Ashley Young បាន​រក​ឃើញ​ថា​មាន​ផ្ទុក​ជំងឺ COVID-19 ​ដែល​គេ​ប្រឈម​នឹង​ខកខាន​ចូលរួម​ការ​ប្រកួត​ទល់ AC Milan នៅ​ថ្ងៃ​ទី ១៧ ​តុលា​ខាង​មុខ។

​បច្ចុប្បន្ន​កីឡាករ​អង់គ្លេស​កំពុង​ធ្វើ​ចត្តាឡឺស័ក​នៅ​ឯ​ផ្ទះ​របស់​គេ​ផ្ទាល់ ដើម្បី​ស្ទាបស្ទង់​ស្ថានភាព​ក្នុង​រយៈ​ពេល ១៤ ​ថ្ងៃ។

គួរ​បញ្ជាក់​ថា Inter Milan បាន​បាត់បង់​កីឡាករ​ជា​ច្រើន​ដោយសារ​តែ​ជំងឺ COVID-19 ដោយ​ក្រៅ​ពី Young ក៏​មាន​កីឡាករ Alessandro Bastoni, Milan Skriniar, Radja Nainggolan, Roberto Gagliardini និង Ionut Radu។

៣ ប្រកួត​បើក​ឆាក​នៅ​រដូវ​កាល ២០២០/២១ Inter ទទួល​បាន​លទ្ធផល​ស្មើ ១ ឈ្នះ ២ ឈរ​នៅ​លេខ ៤ បណ្តោះ​អាសន្ន ចាញ់ ២ ពិន្ទុ​ធៀប​នឹង​ក្រុម​កំពូល​តារាង Atalanta និង AC Milan៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT