Cristiano Ronaldo ជាប់​ឈ្មោះ​ជា​បុគ្គល​ទី ៣ ​ទទួល​ការ​ផ្សព្វផ្សាយ​ស៊ី​ថ្លៃ​បំផុត​លើ Instagram

អ្នក​រាល់​គ្នា​ប្រាកដ​ជា​បាន​ដឹង​ហើយ​ថា កីឡាករ Cristiano Ronaldo គឺ​ជា​បុគ្គល​ដែល​មាន Follower ច្រើន​បំផុត​នៅ​លើ​បណ្តាញ​សង្គម Instagram ប៉ុន្តែ​បើ​និយាយ​ដល់​ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​ការ​ផ្សព្វផ្សាយ​ផលិតផល​ឬ​សេវាកម្ម​ឲ្យ​ក្រុមហ៊ុន​ជា​ម្ចាស់​ឧបត្ថម្ភ គឺ​ឈ្មោះ​របស់ CR7 នៅ​ឈរ​លេខ​រៀង​ទី ៣ ឯ​ណោះ។

តាម​របាយការណ៍​ពី​គេហទំព័រ HopperHQ បាន​បង្ហាញ​នូវ​បញ្ជី​បុគ្គល​ដែល​ស៊ី​ថ្លៃ​បំផុត​ចំពោះ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ​នៅ​លើ​គណនី Instagram ដោយ​លេខ​រៀង​ទី ១ និង​ទី ២ សុទ្ធ​សឹង​តែ​ជា​តារា​ល្បី​ឈ្មោះ​នៅ​សហរដ្ឋអាមេរិក។ CTS Sports បង្ហាញ​ឈ្មោះ​ទាំង ១០ ដូច​ខាង​ក្រោម៖ (បញ្ជាក់​ថា តម្លៃ​គិត​រៀងរាល់​ការ​បង្ហោះ​ផ្សព្វផ្សាយ​ម្តង)

១០) តារា​បាល់ទាត់ Neymar មាន Follower ​ជាង ១៤២ លាន​នាក់ ស៊ី​ថ្លៃ ៧០៤ ០០០ ដុល្លារ
៩) តារា​ចម្រៀង Taylor Swift ​មាន Follower ជាង ១៤០ លាន​នាក់ ស៊ី​ថ្លៃ ៧២២ ០០០ ដុល្លារ
៨) ​តារា​ចម្រៀង Justin Bieber ​មាន Follower ជាង ១៤៩ លាន​នាក់ ស៊ី​ថ្លៃ ៧៤៧ ០០០ ដុល្លារ
៧) តារា​ចម្រៀង Beyonce ​មាន Follower ជាង ១៥៥ លាន​នាក់ ស៊ី​ថ្លៃ ៧៧០ ០០០ ដុល្លារ
៦) តារា​ចម្រៀង Selena Gomez ​មាន Follower ​ជាង ១៩៤ លាន​នាក់ ស៊ី​ថ្លៃ ៨៤៨ ០០០ ដុល្លារ
៥) តារា​ចម្រៀង Ariana Grande មាន​ Follower ជាង ២០៣ លាន​នាក់ ស៊ី​ថ្លៃ ៨៥៣ ០០០ ដុល្លារ
៤) តារា​សម្តែង Kim Kardashian មាន Follower ជិត ១៩០ លាន​នាក់ ស៊ី​ថ្លៃ ៨៥៨ ០០០ ដុល្លារ
៣) ​តារា​បាល់ទាត់ Cristiano Ronaldo ​មាន Follower ជាង ២៤០ លាន​នាក់ ស៊ី​ថ្លៃ ៨៨៩ ០០០ ដុល្លារ
២) អ្នក​ជំនួញ​វ័យ​ក្មេង Kylie Jenner មាន Follower ជិត ១៩៨ លាន​នាក់ ស៊ី​ថ្លៃ ៩៨៦ ០០០ ដុល្លារ
១) តារា​សម្តែង Dwayne Johnson រហ័ស​នាម “TheRock” ​មាន Follower ជាង ២០០ លាន​នាក់ ស៊ី​ថ្លៃ ១ ០១៥ ០០០ ដុល្លារ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT