ដឹង​ប្រាក់​ពលកម្ម​ដែល​កីឡាករ​អាមេរិក​ទី ១ នៅ Juventus ទទួល​បាន​ហើយ

Weston McKennie គឺ​ជា​កីឡាករ​អាមេរិក​ដំបូង​ដែល​បាន​មក​ចូលរួម​នៅ​ក្លឹប Juventus ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​មួយ​រដូវ​កាល​ពី​ក្លឹប Schalke 04។

យុវជន​វ័យ ២២ ឆ្នាំ​រូប​នេះ តាម​របាយការណ៍​ពី La Gazzetta dello Sport បាន​ចុះ​ផ្សាយ​ថា គេ​អាច​ទទួល​បាន​ប្រាក់​ពលកម្ម​ប្រមាណ ២,៩៥ លាន​អឺរ៉ូ​ឬ​ខ្ទង់ ៣,៥ លាន​ដុល្លារ​អាមេរិក/រដូវ​កាល​ពី​ក្លឹប​សេះ​បង្កង់។

McKennie នឹង​ដើរ​តួ​ជា​កីឡាករ​សំខាន់​មួយ​នៅ​តំបន់​បម្រើ​ក្រោម​ការ​ដឹកនាំ​របស់​លោក Andrea Pirlo។ ការ​ខ្ចី​ជើង​មួយ​រដូវ​កាល ភាគី​ខាង​ក្លឹប​អ៊ីតាលី​ទូទាត់​ឲ្យ​ក្លឹប Schalke 04 ចំនួន ៤,៥ លាន​អឺរ៉ូ ហើយ​ប្រសិន​នៅ​បញ្ចប់​រដូវ​កាល ក្លឹប​ព្រម​ទិញ​ផ្តាច់ គឺ​ត្រូវ​ទូទាត់​សរុប ១៨,៥ លាន​អឺរូ។

កាល​ពី​រដូវ​កាល​ចាស់​នៅ​ក្លឹប​អាល្លឺម៉ង់ គេ​បង្ហាញ​ខ្លួន​បាន ៣២ ប្រកួត រក​បាន ៣ គ្រាប់​និង Assist ១ លើក​ឲ្យ​ក្លឹប៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT