Lukaku ខឹង​រឿង​មាន​ការ​ប្រកាន់​បក្សពួក​ ទើប​ខ្លួន​ដើរ​ចេញ​ពី​ក្លឹប Man Utd

Romelu Lukaku ​ត្រូវ​បាន​គេ​រាយការណ៍​ថា មើល​ឃើញ​ពី​បញ្ហា​ប្រកាន់​បក្សពួក​នៅ​ក្លឹប Man Utd ទើប​សម្រេច​ចិត្ត​ចាកចេញ​ ហើយ​ផ្ទេរ​មក​ក្លឹប Inter Milan។ បញ្ហា​នេះ​ Lukaku ក៏​បាន​ណែនាំ​ទៅ Alexis Sanchez និង Ashley Young កំឡុង​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​ទាំង​ពីរ​ផង​ដែរ។

តាម​ប្រភព La Repubblica បាន​ចុះ​ផ្សាយ Lukaku ហាក់​នឿយ​ចិត្ត​ខ្លាំង ដោយសារ​តែ​ Paul Pogba និង Anthony Martial ​ជុំវិញ​ការ​បញ្ជូន​បាល់ ដោយ​ពួក​គេ​ចែក​បាល់​ឲ្យ​តែ​គ្នា​ឯង​លេង​ប៉ុណ្ណោះ ស​បង្ហាញ​ថា​មាន​ការ​ប្រកាន់​បក្សពួក​ក្នុង​ក្រុម​ទាំង​មូល។

ដោយឡែក​នៅ​ក្លឹប Inter Milan គឺ​មិនមាន​បញ្ហា​បែប​ហ្នឹង​នោះ​ទេ ហើយ​កាល​ពី​រដូវ​កាល​ចាស់​ Lukaku រក​បាន ៣៤ គ្រាប់​គ្រប់​ការ​ប្រកួត​ទាំង​អស់ ដែល​ជិត​ស្មើ​នឹង​ការ​ចាយ​ពេល​ច្រើន​ឆ្នាំ​របស់​ខ្លួន​នៅ United រក​បាន​ត្រឹម ៤២ គ្រាប់​ប៉ុណ្ណោះ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT