Juventus ចាំ​ត្រង​យក​កីឡាករ​ផុត​កុងត្រា​របស់ Bayern Munich មួយ​រដូវ​នៅ​បញ្ចប់​រដូវ​កាល

ក្លឹប​យក្ស​អ៊ីតាលី Juventus កំពុង​ដាក់​គោលដៅ​តាម​ប្រមាញ់​ខ្សែ​ការពារ​ស្លាប David Alaba របស់​ក្លឹប Bayern Munich ដោយ​គេ​ត្រៀម​នឹង​ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន ក្រោយ​ចប់​កុងត្រា​នៅ​បញ្ចប់​រដូវ​កាល ២០២០/២១។

Alaba ជា​កីឡាករ​ឆ្នើម​មួយ​រូប ដោយ​កំឡុង​ការ​ចាយ​ពេល ៨ ឆ្នាំ​ជាមួយ​ក្លឹប ខ្សែ​ការពារ​សញ្ជាតិ​អូទ្រីស​រូប​នេះ រក​បាន ៣១ គ្រាប់​និង Assist ៤៩ លើក​នៅ ៣៨៩ ប្រកួត​សរុប។ ប៉ុន្តែ​នៅ​រយៈ​ពេល​ចុង​ក្រោយ Bayern មាន​អ្នក​ថ្មី​មក​ជំនួស​នោះ​គឺ Alphonso Davies ដែល​មាន​ប្រៀប​លើ Alaba ​ត្រង់​ផ្នែក​ល្បឿន។

មិន​មាន​របាយការណ៍​ថា Alaba អាច​នឹង​បន្ត​នៅ​នោះ​ទេ ពោល​គឺ​យើង​អាច​ដឹង​ច្បាស់​ត្រឹម​ខែ​មករា ប្រសិន​ណា​កីឡាករ​មិន​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​ថ្មី ​នោះ​ក្លឹប​ Juventus អាច​ចរចា​ទុក​ជា​មុន (Pre-Contract) ​បាន​ហើយ៕ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT