លោក Jurgen Klopp មានទំនុកចិត្តទៅលើអ្នកចាំទី Alisson បន្ទាប់ពីរូបគេបានបង្ហាញខ្លួនលើកដំបូងនៅយប់មិញ ហើយរក្សាសំណាញ់ទីបាន និងយកឈ្នះលើក្រុម Napoli ៥-០។
អ្នកចាំទីប្រេស៊ីលរូបនេះ បានហ្វឹកហាត់ជាមួយសមាជិកក្រុមដទៃទៀតរយៈពេល៥ថ្ងៃមកហើយនៅជំរុំ Evian មុនពេលធ្វើការប្រកួតមិត្តភាពជាមួយក្រុម Napoli នៅយប់មិញនេះ។ បង្ហាញខ្លួនប្រកួតដំបូង Alisson ពិតជាធ្វើបានល្អ ដោយអាចរក្សា Clean Sheet បានទៀត ក្នុងជ័យជម្នះធំធេង ៥-០។
លោក Klopp អ្នកចាត់ការក្រុម Liverpool បាននិយាយ៖ “គាត់ពិតជាកីឡាករល្អមែន។ អ្នកគ្រប់គ្នាអាចស្រមៃបានថាការប្រកួតថ្ងៃដំបូងពិតជាមិនស្រួលនោះទេ ប៉ុន្តែគាត់ពិតជាធ្វើបានល្អ។ គាត់គឺជាអ្នកចាំទីម្នាក់ ដែលត្រូវការដើម្បីការពារសំណាញ់ទីនៅរដូវកាលក្រោយនេះ។ ការចាប់បាល់របស់គាត់ ពិតជាធ្វើឱ្យខ្ញុំមានទំនុកចិត្តមែន”។
Alisson បានជាប់ឈ្មោះជាអ្នកចាំទីថ្លៃជាងគេលើលោកនេះ ក្រោយពីក្រុម Liverpool ទិញយកពីក្រុម Roma ក្នុងតម្លៃខ្លួន៦០លានផោន៕ប្រភព៖ DailyMail