ត្រឹម​រយៈ​ពេល ១ ឆ្នាំ​តម្លៃ​ខ្លួន Eden Hazard ធ្លាក់​ចុះ​ខ្លាំង​មិន​គួរ​ឲ្យ​ជឿ

Eden Hazard ​នៅ​តែ​មិន​ទាន់​បង្ហាញ​ផ្លែផ្កា​ជោគជ័យ​ទាល់​តែ​សោះ​ជាមួយ​ក្លឹប Real Madrid នាម​ជា​កីឡាករ​ដែល​មាន​តម្លៃ​ផ្ទេរ​បំបែក​កំណត់ត្រា​កាល​ពី​ឆ្នាំ ២០១៩។

កីឡាករ​បែលហ្សិក​បាន​ចាកចេញ​ពី​តោ​ខៀវ Chelsea នៅ​តម្លៃ​ខ្លួន ១៥០ លាន​អឺរ៉ូ ប៉ុន្តែ​រយៈ​ពេល ១ ឆ្នាំ​កន្លង​មក​នេះ តម្លៃ​ខ្លួន​គេ​ធ្លាក់​ចុះ​អស់ ៩០ លាន​អឺរ៉ូ មក​សល់​ត្រឹម ៦០ លាន​អឺរ៉ូ​ប៉ុណ្ណោះ។ តម្លៃ​នេះ​គឺ​រុញ​ឲ្យ Hazard ធ្លាក់​មក​ជា​កីឡាករ​នៅ​លេខ​រៀង​ទី ៥ មាន​តម្លៃ​ខ្ពស់​បំផុត​នៅ​ក្លឹប ដែល​អ្នក​ទី ១ គឺ Thibaut Courtois ដែល​មាន​តម្លៃ ៧៥ លាន​អឺរ៉ូ។

បញ្ហា​ចម្បង​ដែល Hazard ជួប​ប្រទះ​ពេល​មក Real Madrid គឺ​គេ​រមែង​ជួប​របួស​ញាំញី​ឥត​ឈប់ ដោយ​រយៈ​ពេល ១ ឆ្នាំ​មក​នេះ ទើប​តែ​បង្ហាញ​ខ្លួន​បាន ២២ ប្រកួត​ប៉ុណ្ណោះ​ ហើយ​រក​បាន​តែ ១ គ្រាប់​និង Assist ៧ លើក​គត់​ឲ្យ​ក្លឹប​ស្តេច​ស៕ ប្រភព៖ GiveMeSport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT