[ផ្លូវការ] ក្រុម​តន្ត្រី​ល្បី​ឈ្មោះ​ម្ចាស់​បទ “ឈឺ​ចាប់” ប្រកាស​ចូលរួម​ជាមួយ​ក្រុម​បាល់ទាត់ CFA

ថ្មីៗ​នេះ​ក្រុម​បាល់ទាត់ Cambodian Fan Club All Stars ទើប​តែ​ទទួល​បាន​ដំណឹង​ល្អ​មួយ ជុំវិញ​ការ​មក​ចូលរួម​ក្នុង​នាម​ជា​កីឡាករ ពី​សំណាក់​សមាជិក​ក្រុម​តន្រ្តី <<SUFFER>> ។

ក្នុង​នោះ​មាន​ដូច​ជា​ ១) លោក សុខ សារ៉ាដែន (A Den Suffer) មក​ចូលរួម​នៅ​តំណែង​ប្រយុទ្ធ ២) លោក សុខ សារ៉ាដា (A Da Suffer) ​មក​ចូលរួម​នៅ​តំណែង​អ្នកចាំទី ៣) លោក សុខ សារ៉ាដាំ (Dam Suffer) មក​ចូលរួម​នៅ​តំណែង​ប្រយុទ្ធ។ ក្រៅ​ពី​ពាំនាំ​នូវ​កម្លាំង​ថ្មី អ្នក​ទាំង​បី​ក៏​នឹង​ចូលរួម​គ្រប់​សកម្មភាព​ទាំង​អស់​របស់​ក្រុម​បាល់ទាត់ CFA ជា​ពិសេស​គឺ​កម្មវិធី​សប្បុរសធម៌​តាម​បណ្តា​ខេត្ត​ក្រុង​នា​នា​ផង​ដែរ។

A Den Suffer/A Da Suffer/Dam Suffer

បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា SUFFER គឺ​ជា​ក្រុម​តន្រ្តី​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​យូរ​ណាស់​មក​ហើយ ដោយ​កន្លង​មក​មហាជន​ជា​ច្រើន​រមែង​ស្គាល់​ក្រុម​ SUFFER តាម​រយៈ​បទ​ “ឈឺ​ចាប់” ដែល​មាន​ការ​ចុច​ទស្សនា​លើ​ប្រព័ន្ធ YouTube ច្រើន​ជាង ៥ លាន​ដង ហើយ​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​បទ “ចែវ​ទូក​នេសាទ” ដែល​ក្រុម SUFFER បាន​យក​មក Cover ក៏​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង មាន​ការ​ចុច​ទស្សនា​ដល់​ជិត ៧ លាន​ដង​ត្រឹម​រយៈ​ពេល​តែ ៤ ខែ៕

ទស្សនាវីដេអូចម្រៀងរបស់ក្រុមតន្រ្តី Suffer៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT