គ្រូ​បង្វឹក​បារាំង ​ថា Ronaldo ​និង Mbappe ​អាច​ជា​អ្នក​កាត់​សេចក្ដី​ក្នុង​ការ​ប្រកួត​

​លោក Deschamps ​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង ​បាន​អះអាង​ថា​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​និង Mbappe ​សុទ្ធ​តែ​អាច​កាត់​សេចក្ដី​ក្នុង​ការ​ប្រកួត​បាន​។

​ក្រុម​ជម្រើស​ជាតិ​បារាំង ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ​ព័រទុយហ្គាល់ ​នៅ​ម៉ោង​១:៤៥​នាទី​យប់​នេះ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់់ UEFA Nations League ​។ ​វា​ជា​ការ​ប៉ះ​គ្នា​ម្ដង​ទៀត ​រវាង​ក្រុម​ទាំង​ពីរ ​ដោយ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ ​ពាន​រង្វាន់ Euro ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ក្រុម​ព័រទុយហ្គាល់​ជា​អ្នក​ឈ្នះ​បារាំង ​នៅ​ម៉ោង​បន្ថែម ​ក្នុង​លទ្ធផល ១-០។

​សម្រាប់​ការ​ប្រកួត​នៅ​យប់​នេះ​ដែរ ​លោក Deschamps ​គ្រូ​បង្វឹក​ក្រុម​បារាំង​បាន​និយាយ​ថា​៖ “ខ្ញុំ​គិត​ថា Ronaldo ​គឺ​ជា Idol ​របស់​កីឡាករ​ក្មេង​ៗ​គ្រប់​គ្នា។ ​វា​ពិបាក​ក្នុង​ការ​ប្រៀបធៀប​គាត់​ជាមួយ​កីឡាករ​ក្មេង​ជំនាន់​ក្រោយ​ណាស់។ ​Cristiano ​នៅ​តែ​មាន​សមត្ថភាព ​សម្រេច​ការ​ប្រកួត​បាន​គ្រប់​ពេល ខណៈ​ដែល Kylian ​ក៏​ដូច​គ្នា។ ​ខ្ញុំ​យល់​ថា​ពួកគេ​ទាំង​ពីរ​នាក់ ​អាច​កំណត់​លទ្ធផល​សម្រាប់​ការ​ប្រកួត​នៅ​រាត្រី​នេះ​បាន”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT