Man City ​កំពុង​ព្យាយាម​លួងលោម ​បន្ដ​កុងត្រា​ឱ្យ Pep ទៀត​

ថ្នាក់​ដឹក​នាំ​ក្រុម Manchester City ​កំពុង​លួងលោម ​បន្ដ​កុងត្រា​ឱ្យ​លោក Pep Guardiola ​ទៀត ​ក្រោយ​ពី​កុងត្រា​ចាស់​នៅ​សល់​ត្រឹម​១​រដូវ​កាល​នេះ​ទៀត​ប៉ុណ្ណោះ។

​បុរស​វ័យ​៤៩​ឆ្នាំ​រូប​នេះ​បាន​ឈាន​ចូល​ដល់​ឆ្នាំ​ចុង​ក្រោយ​ជាមួយ​ក្រុម Man City ​ហើយ ​កន្លែង​ដែល​លោក​ចំណាយ​ពេល​៥​ឆ្នាំ​រួច​មក​ហើយ​។ ​ការ​ដឹក​នាំ​ក្រុម Man City ​នេះ​គឺ​មាន​រយៈ​ពេល​យូរ​ជាង​ការ​ដឹក​នាំ​ក្រុម Barcelona ​ឬ Bayern Munich ​ទៅ​ទៀត។ យ៉ាងណា​ក៏​ដោយ ថ្នាក់​ដឹក​នាំ​ក្រុម​អង់គ្លេស​មួយ​នេះ ​កំពុង​ព្យាយាម​បន្ដ​កុងត្រា​បន្ថែម​ទៀត។

ថ្នាក់​ដឹក​នាំ Man City ​បាន​បញ្ជាក់​ថា​លោក Pep ​ជា​អ្នក​ចាត់ការ​កំពូល​ម្នាក់​នៅ​លើ​លោក​នេះ។ ពួកគេ​មិន​រុញរា​ឡើយ​ក្នុង​ការ​ផ្ដល់​កុងត្រា​បន្ថែម​ទៀត​ឱ្យ​អ្នក​ចាត់ការ​រូប​នេះ ​ប្រសិន​បើ​លោក​យល់​ព្រម៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT