Alcantara  ​អាច​ចេញ​ពី​កន្លែង​ចត្តាឡឺស័ក​ហើយ ​ជា​ដំណឹង​ល្អ​សម្រាប់ Liverpool ​

​ខ្សែ​បម្រើ​ Thiago Alcantara ​អាច​ចាកចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡឺស័ក​ហើយ បន្ទាប់​ពី​សម្រាក​ព្យាបាល​មេរោគ Covid-19 ​ជា​ច្រើន​ថ្ងៃ​មក​នេះ​។

​កីឡាករ​វ័យ​២៩​ឆ្នាំ​ខាង​លើ​នេះ ​បាន​ធ្វើ​តេស្ដ​វិជ្ជមាន Covid-19 ​កាល​ពី​ខែ​មុន ​និង​តម្រូវ​ឱ្យ​ធ្វើ​ ចត្តាឡឺស័ក​សិន រហូត​ដល់​ព្យាបាល​ជា​សះស្បើយ។ ​យ៉ាងណាមិញ ​នៅ​ម្សិលមិញ​នេះ​គេ​បាន​រក​ឃើញ​ថា​កីឡាករ​អេស្ប៉ាញ​រូប​នេះ​អាច​ដើរ​ចេញ​ក្រៅ​បាន​ហើយ ដូច្នេះ​មាន​ន័យ​ថា​មេរោគ Covid-19 ​របស់​គេ​បាន​ធូរ​ស្បើយ​ច្រើន​ហើយ។

នេះ​ទំនង​ជា​ដំណឹង​ល្អ​សម្រាប់​ក្រុម Liverpool ​ហើយ ​បន្ទាប់​ពី​ពួកគេ​បាន​បាត់​បង់​កីឡាករ​សំខាន់​ក្នុង​ការ​ប្រកួត​ទល់ Aston Villa ​និង​ធ្វើ​ឱ្យ​ក្រុម​បរាជ័យ​ធ្ងន់​ករ ​៧-២ ​កាល​ពី​ពេល​កន្លង​ទៅ​នេះ។ Alcantara ផ្លាស់​មក​ពី​ក្រុម Bayern Munich ​នឹង​ទើប​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម Liverpool ​បាន​១​ប្រកួត​ប៉ុណ្ណោះ​ទល់​ក្រុម Chelsea ​កន្លង​ទៅ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT