អេស្ប៉ាញ ឈ្នះ​ស្វីស ​១-០ ​ឡើង​កំពូល​តារាង Group 4 ​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ ​បាន​យក​ឈ្នះ​លើ​ក្រុម​ស្វីស​ក្នុង​លទ្ធផល ​១-០ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Nations League ​កាល​ពី​យប់មិញ​នេះ។

​អេស្ប៉ាញ ​នៅ​តែ​រក្សា​ទម្រង់​លេង​ល្អ​របស់​ខ្លួន​ដដែល​នៅ​ប៉ុន្មាន​ប្រកួត​មក​នេះ។ ជាក់​ស្ដែង​នៅ​យប់មិញ​នេះ ​ពួកគេ​អាច​យក​ឈ្នះ​លើ​ក្រុម​ស្វីស​បាន​ក្នុង​លទ្ធផល ១-០ ​ដោយ​១​គ្រាប់​ជ័យជម្នះ​នេះ​រក​បាន​ដោយ Mikel Oyarzabal ​នៅ​នាទី​១៤។ ​ក្រុម​ស្វីស​ក៏​មាន​ឱកាស​ស្វែង​រក​គ្រាប់​បាល់​ជា​បន្ដ​បន្ទាប់​ដែរ ​ប៉ុន្តែ​ពួកគេ​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់ De Gea ​បាន​ឡើយ។

​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នៅ​យប់មិញ​នេះ ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​បន្ដ​ឈរ​នៅ​កំពូល​តារាង Group 4 ​ដដែល​ក្នុង​ពាន​រង្វាន់ UEFA Nations League ​៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT