ទី​បំផុត អាល្លឺម៉ង់ រក​ឃើញ​ជ័យជម្នះ​ដំបូង​នៅ​ពាន Nations League ​ហើយ​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង់ រក​ឃើញ​ជ័យជម្នះ​ដំបូង​ក្នុង​ពាន​រង្វាន់ UEFA Nations League ​ហើយ ​ដោយ​ឈ្នះ​ក្រុម​អ៊ុយក្រែន​ក្នុង​លទ្ធផល ​២-១។

​អាល្លឺម៉ង់​ដែល​ជា​ក្រុម​ខ្លាំង​មួយ​នៅ​អឺរ៉ុប ​ហាក់​ដូចជា​មិន​កាក់​កប​ទេ​ក្នុង​ពាន​រង្វាន់ UEFA Nations League ​នេះ។ ​ប៉ុន្មាន​ប្រកួត​មក​ហើយ ​ក្រុម​របស់​លោក Low ​បាន​ត្រឹម​ស្មើ​និង​បរាជ័យ​ប៉ុណ្ណោះ ដោយ​ទើប​តែ​នៅ​យប់មិញ​នេះ ទើប​ពួកគេ​រក​ឃើញ​ជ័យជម្នះ​លើក​ដំបូង​លើ​ក្រុម​អ៊ុយក្រែន​ក្នុង​លទ្ធផល ​២-១ ​។

​ដោយ​២​គ្រាប់​របស់​ក្រុម​អាល្លឺម៉ង់​រក​បាន​ដោយ Ginter ​នាទី​២០ ​និង Goretzka ​នៅ​នាទី​៤៩។ ​ដោយ​ឡែក​១​គ្រាប់​តាម​ពី​ក្រោយ​របស់​ក្រុម​អ៊ុយក្រែន​យក​បាន​ដោយ Malinovskyi ​នៅ​នាទី​៧៦​ដោយ​បាល់​ប៉េណាល់ទី៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT