ឈុត ១១ រូប​ល្អ​បំផុត ដែល​កំពុង​ទំនេរ​ជើង ​មិន​ទាន់​មាន​អ្នក​ចូល​ចែចូវ

ត្បិត​បើ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​លីគ​កំពូលៗ​ក្នុង​តំបន់​អឺរ៉ុប​ត្រូវ​បិទ​ទ្វារ​ត្រឹម​ថ្ងៃ​ទី ៥ ​តុលា ប៉ុន្តែ​បើ​និយាយ​ជា​លក្ខណៈ​សកល គឺ​ដល់​ថ្ងៃ​ទី ១៦ ​តុលា​ឯ​ណោះ បែប​នេះ​មាន​ន័យ​ថា​លីគ​លំដាប់​ទាប​ខ្លះ នៅ​តែ​មាន​សិទ្ធ​អាច​ចរចា​លើ​ការ​នាំ​យក​កីឡាករ​ចូល​ក្រុម​ដដែល។

បើ​ក្រឡេក​ទៅ​មើល​លើ​ទីផ្សារ​កីឡាករ​កំពុង​ទំនេរ​ជើង ឬ​គេ​និយម​ហៅ​ថា Free Agent ក៏​នៅ​សេសសល់​កីឡាករ​ល្អៗ​មួយ​ចំនួន​ធំ​ផង​ដែរ ហើយ​ក្នុង​ចំណោម​នោះ​យើង​ផ្តុំ​បង្ហាញ​ចេញ​ជា​ឈុត ១១ រូប​ល្អ​បំផុត​ដូច​ត​ទៅ៖

  • អ្នកចាំទី: Danijel Subasic (ក្លឹប​ចុង​ក្រោយ​គឺ Monaco)
  • ខ្សែ​ការពារ: Nathaniel Clyne (ក្លឹប​ចុង​ក្រោយ​គឺ Liverpool) Jozo Simunovic (ក្លឹប​ចុង​ក្រោយ​គឺ Celtic) Ezequiel Garay (ក្លឹប​ចុង​ក្រោយ​គឺ Valencia) Gael Clichy (ក្លឹប​ចុង​ក្រោយ​គឺ Basaksehir)
  • ខ្សែ​បម្រើ: Yohan Cabaye (ក្លឹប​ចុង​ក្រោយ​គឺ Saint-Etienne) Steven Defour (ក្លឹប​ចុង​ក្រោយ​គឺ Royal Antwerp) Jack Wilshere (ក្លឹប​ចុង​ក្រោយ​គឺ West Ham)
  • ខ្សែ​ប្រយុទ្ធ: Daniel Sturridge (ក្លឹប​ចុង​ក្រោយ​គឺ Liverpool) Mario Mandzukic (ក្លឹប​ចុង​ក្រោយ​គឺ Al-Duhail SC) និង Danny Welback (ក្លឹប​ចុង​ក្រោយ​គឺ Watford)៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT