ក្រុម Manchester City នឹងត្រូវតតាំងជាមួយក្រុម Chelsea នៅយប់ម៉ោង៩នេះ ដើម្បីយកពានរង្វាន់បើករដូវកាលCommunity Shield នៅកីឡដ្ឋាន Wembley។
លោក Pep Guardiola អ្នកចាត់ការក្រុម Man City ដែលជួយក្រុមលើកពាន English Premier League រដូវកាលមុន បាននិយាយត្រៀមការប្រកួតយប់នេះថា៖ “ការភ័យខ្លាចចាញ់ការប្រកួត បានធ្វើឱ្យខ្ញុំកាន់តែស្រែកឃ្លានយកពានរង្វាន់ថែមទៀត។ ខ្ញុំមិនចូលចិត្តអារម្មណ៍នៅពេលចាញ់នោះទេ។ ពេលយើងចាញ់ យើងមានអារម្មណ៍មិនល្អ និងធ្វើឱ្យជីវិតយើងមិនល្អផងដែរ ហើយទំនាក់ទំនងជាមួយកីឡាករវិញក៏មិនល្អដែរ។ ដូច្នេះហើយ ខ្ញុំតែងតែចង់ជៀសឱ្យឆ្ងាយពីបរាជ័យ”។
ដោយឡែកសម្រាប់លោក Sarri អ្នកចាត់ការថ្មីរបស់ក្រុម Chelsea បាននិយាយសរសើរទៅលោក Pep ថាជាអ្នកចាត់ការល្អជាងគេលើលោកនេះ។ គេបានបង្កើតប្រវត្តិសាស្ត្រមួយនៅអង់គ្លេស ហើយការប្រកួតនៅរាត្រីនេះក៏នឹងតានតឹងខ្លាំងផងដែរ។
ពានរង្វាន់ Community Shield ជាពានរង្វាន់បើករដូវកាលនៅលីគអង់គ្លេស ដោយជាការប៉ះគ្នារវាងម្ចាស់ជើងឯកលីគកំពូល តទល់ជាមួយក្រុមម្ចាស់ពានរង្វាន់ FA Cup៕ប្រភព៖ DailyMail