ក្រៅ​ពី​អាហ្សង់ទីន Messi មាន​សិទ្ធ​អាច​ជ្រើសរើស​រវាង​ក្រុម​ជម្រើស​ជាតិ​ ២ ផ្សេង​ទៀត

Lionel Messi ​ក្រៅ​ពី​ជួយ​ឲ្យ​ក្លឹប Barcelona ទទួល​បាន​ជោគជ័យ​រយៈ​ពេល​ច្រើន​ឆ្នាំ លោក​ក៏​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​លេច​មុខមាត់​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។

ខ្សែ​ប្រយុទ្ធ​វ័យ ៣៣ ឆ្នាំ ធ្លាប់​ជួយ​ឲ្យ​អាហ្សង់ទីន​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០១៤ និង Copa America ២ លើក​នៅ​ឆ្នាំ ២០១៥ និង ២០១៦។ កំឡុង​ការ​បង្ហាញ​ខ្លួន​ ១៣៩ ប្រកួត M10 រក​បាន ៧១ គ្រាប់​និង Assist ៤៧ លើក។

បង្វែរ​ទៅ​ជ្រុង​ម្ខាង ពាក់ព័ន្ធ​នឹង​ការ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ តើ​អ្នក​ដឹង​ទេ​ថា ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​អាច​មាន​សិទ្ធ​ជ្រើសរើស​រវាង​ជម្រើស​ជាតិ ២ ផ្សេង​ទៀត​ដោយ​រួម​មាន​អ៊ីតាលី និង​អេស្ប៉ាញ?

សិទ្ធ​ដែល​អនុញ្ញាត​ឲ្យ​លោក​អាច​លេង​នៅ​អ៊ីតាលី ក៏​ដោយសារ​តែ​ខ្សែ​ស្រឡាយ​ខាង​ជីតា​របស់​លោក​ដែល​មាន​ដើម​កំណើត​ក្នុង​ប្រទេស​នោះ ស្រប​ពេល​ដែល​នៅ​ប្រទេស​អេស្ប៉ាញ ដោយ​សារ​តែ​សហព័ន្ធ​បាល់ទាត់​នៅ​ទី​នោះ ចង់​ឆក់​យក​ឱកាស​ចរចា​យក​កីឡាករ​មាន​ទេពកោសល្យ​ដូច​ជា​គេ។

ប៉ុន្តែ M10 ធ្លាប់​បញ្ជាក់​ប្រាប់​ចំៗ​ហើយ​ថា៖ “ខ្ញុំ​ធ្លាប់​ត្រូវ​បាន​គេ​សួរនាំ​ក្រៅ​ផ្លូវការ អំពី​ការ​ចង់​ទៅ​ចូលរួម​លេង​នៅ​ជម្រើស​ជាតិ​អេស្ប៉ាញ​ឬ​អត់ តែ​ខ្ញុំ​និយាយ​ហើយ ខ្ញុំ​ស្រលាញ់​ប្រទេស​ជាតិ​ខ្ញុំ និង​ឈុត​អាហ្សង់ទីន​គឺ​ជា​ពណ៌​តែ​មួយ​គត់​ដែល​ខ្ញុំ​ប្រើប្រាស់”៕

ប្រភព៖ SportBible​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT