ក្រុមនារី​ភ្នំពេញ​ក្រោន​ត្រៀ​មបាន​កម្រិត​ណាហើយ​ក្រោយ​ប៉ះក្រុមនារីសៀមរាមក្នុង Women League 2020?

ក្រុមនារីភ្នំពេញ​ក្រោន​នឹង​ត្រូវជួប​ក្រុម​នារីខេត្ត សៀមរាបក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Women’s League 2020 នៅ​ថ្ងៃ​អាទិត្យទី១១ខែតុលាឆ្នាំ២០២០​នេះ​នៅ​ទីលាន​វិទ្យាល័យអង្គរ។

ក្នុង​ការ​ប្រកួត​នេះ​កីឡាការិនី ម៉េងជា មួយលាង​ខ្សែ​ការពារស្លាប​ស្ដាំ​របស់​ក្រុម​នារី​ភ្នំពេញ​ក្រោន​បាន​និយាយ​ថា​ ក្រុម​ខេត្តសៀមរាបមិនខ្លាំង​ប៉ុន្មាន​ទេ​ហើយ​ពួក​គេ​បាន​ត្រៀម​ខ្លួន​ហើយ​ដើម្បី​ជួប​ក្នុង​សប្ដាហ៍​ទី​៣​នៃ​លីគ​កំពូល​នារី​មួយ​នេះ។

«ការ​ប្រកួត​ប្រជែង​ជម្រើស ១១នាក់​ដំបូង​ សម្រាប់​ខ្ញុំវា​ពិត​ជា​ពិបាក​ដោយសារ​តែយេីង​មាន​ខ្សែ​ការពារ​ច្រើន​ ខ្ញុំ​​មិន​អាច​ដឹង​ថា​អ្នក​គ្រូ​គាត់​រេីស​អ្នក​​ណា​ឲ្យ​លេង​ដំបូង​ ព្រោះ​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា​ ដូច្នេះ​ខ្ញុំ​មាន​តែខិតខំ​ហ្វឹកហាត់​ក្នុង​ទីលាន​ និង​ យក​ចិត្ត​ទុក​ដាក់​ស្តាប់​គ្រូ​ដេីម្បីទទួលបានការជ្រើសរើសពីគ្រូបង្វឹក»។

«លទ្ធផល​ល្អ​ ២​ប្រកួត​កន្លង​មក​ ដោយ​សារយេីង​មាន​ការ​ត្រៀម​ខ្លួន​បាន​ល្អ​ ការ​ហ្វឹកហាត់​ត្រឹមត្រូវ​ និង​ធ្វើ​តាម​ការ​ណែនាំ​របស់អ្នក​​គ្រូ​ដែល​បាន​បង្ហាត់​នៅលើ​ទីលាន​​ មួយ​វិញ​ទៀត​យើង​ទាំង​គ្នាលេង ១០០ភាគរយនៅ​ក្នុង​ទីលាន​ និង​ត្រៀមខ្លួន​លេង​៩០នាទី​ពេញ​ លេង​ដោយ​យល់​ចិត្ត​គ្នា​ និង​សាមគ្គី​គ្នា​ទេីប​យេីង​ទទួល​បាន​លទ្ធផល​ល្អ»។

«បេីនិយាយពីការប្រកួតសប្តាហ៍នេះជាមួយក្រុមនារីខេត្តសៀមរាប សម្រាប់ខ្ញុំគិតថា ក្រុមនារីសៀមរាប ក៏ជាក្រុមមួយដែលខ្លាំង ប៉ុន្តែមិនមែនជាឧបសគ្គរបស់ក្រុមនារីភ្នំពេញក្រោន នោះទេព្រោះខ្ញុំ និងមិត្តរួមក្រុមបានត្រៀមខ្លួនរួចរាល់ហេីយ និងបញ្ចេញអស់ពីលទ្ធភាពដេីម្បីយកលទ្ធផលល្អមកកាន់ក្លិប និងអ្នកគាំទ្រឲ្យបាន»។

«ការ​បង្ហាញ​ទម្រង់​លេង​របស់​ក្រុម​នា​ពេល​នេះ​ ខ្ញុំ​សង្កេត​ឃើញ​ថា​ យើង​ទាំងអស់​គ្នា​មាន​ការ​អភិវឌ្ឍ​ខ្លាំង​ និង​ រីកចម្រើន​ តាម​អ្វី​ដែល​គ្រូ​បាន​បង្ហាត់​​កន្លង​មក»​។

«​ខ្ញុំ​យល់​ថា​សម្រាប់​ក្រុម​នា​ពេល​នៅ​មាន​ការ​ខ្វះខាត​បន្តិច​បន្តួច​នៅ​តំបន់​ការពារ​ និង​កែ​តម្រូវការ​បញ្ចប់​ទី​ឲ្យល្អ​ជាង​នេះ​ បន្ទាប់​ពី​ប៉ះ​ ស្វាយរៀង​ និង​ បាត់ដំបង​»។

«ដេីម្បី​ទទួល​បាន​កម្លាំង​ពេញ​នៅ​លេី​ទីលាន​ដូច​បុរស​ យេីង​ទាំង​បានធ្វើការ​សម្រាក និងទទួលទានរបបអាហារត្រឹមត្រូវ​  និងធ្វើការហ្វឹកហាត់ជាប្រចាំ»។

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT