ភ្នំពេញក្រោន​ឡើង​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រពានសម្ដេចហ៊ុនសែនមុន​គេ​

ក្រុមភ្នំពេញក្រោន​បាន​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្ដេច ហ៊ុន សែន​ថ្នាក់​ជាតិ​មុន​គេ​បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​គិរីវង់​ក្នុង​លទ្ធផល​៤​ទល់២​សរុប​គិតទាំងពីរជើងនៅ​កីឡដ្ឋានខេត្តតាកែវ។

ខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ធ​គឺ​ជា​តារា​រះ​ក្នុង​ការ​ប្រកួត​នេះ​ បន្ទាប់​ពី​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ក្នុង​ជំនួប​ឈ្នះ​២​ទល់​១នេះ​។​ពីរ​គ្រាប់​ផង​ដែរ​រក​បាន​នៅ​នាទី ៦៩ និង​នាទី​៨៨ ខណៈ​គិរីវង់​រក​បាន​មួយ​គ្រាប់​ដោយ​ការ​ទាត់​បាល់​ពិន័យ១១ម៉ែត្រ​ដោយ​កីឡាករ ឆឹង សុផាន់ន្នីនៅ​នាទី៦៧។

ភ្នំពេញក្រោន​ត្រូវ​រង់ចាំ​ក្រុម​២​រវាង​ព្រះខ័នរាជស្វាយរៀង​និង​ណាហ្គាវើល​ដែល​នឹង​ត្រូវ​ប្រកួត​នា​ពេល​បន្តិច​ទៀត​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT