សហព័ន្ធបាល់ទាត់ថៃបង្កើតពាន U-19 ដោយអញ្ជើញ ចិន ហ្ស៊កដានី និងអារ៉ាប់រួម មកចូលរួម

សម្រាប់ជាការត្រៀមខ្លួនរបស់ក្រុមជម្រើសជាតិថៃ U-19 ចូលរួមប្រកួតពាន AFC U-19 Championship នៅប្រទេសឥណ្ឌូនេស៊ី ខែតុលាខាងមុខនេះ សហព័ន្ធកីឡាបាល់ទាត់ថៃ បានបង្កើតពានមួយ ដោយអញ្ជើញក្រុមយុវជនជម្រើសជាតិ ចិន, ហ្ស៊កដានី និង អារ៉ាប់រួម មកចូលរួម។

ពានរង្វាន់នេះមានឈ្មោះថា GSB Bangkok Cup 2018 ដែលនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី ៥ ខែ កញ្ញា រហូតដល់ថ្ងៃទី ១១ ដោយតម្រូវឲ្យក្រុមទាំង ៤ ត្រូវជួបគ្នាទាំងអស់ ហើយចុងក្រោយក្រុមណាដែលល្អបំផុតនឹងឈ្នះពានរង្វាន់។

ប្រសិនបើលទ្ធផលដូចគ្នា នោះគ្រាប់បាល់នឹងត្រូវបានគេយកមកគណនា ហើយប្រសិនបើដូចគ្នា នោះលក្ខខ័ណ្ឌនៃការកំណត់នរណាជាជើងឯក ត្រូវសម្រេចដោយគ្រាប់បាល់ចំណេញ ។

គួរបញ្ជាក់ថា U-19 ថៃ នឹងត្រូវស្ថិតក្នុងពូល B នៃការប្រកួត AFC U-19 Championship 2018 ដោយរួមជាមួយ អ៊ីរ៉ាក់ ជប៉ុន និងកូរ៉េខាងជើង ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT