ចុម! Ronaldo ​បាន Unfollow ​ក្លឹប Real Madrid ​ចោល​ហើយ ​ក្រោយ​ចាកចេញ

កីឡាករ Cristiano Ronaldo ​បាន​សម្រេច​ចិត្ត Unfollow ​ក្លឹប Real Madrid ​ចោល​ហើយ​នៅ​លើ​បណ្ដាញ​សង្គម Instagram ​នៅ​ថ្ងៃ​នេះ។

ក្រៅ​ពី Unfollow ​ក្លឹប​ចាស់​នេះ​ហើយ កំពូល​កីឡាករ​លើ​លោក​នេះ​បាន​ចាប់​ផ្ដើម​ទៅ Follow ​កីឡាករ​ផ្សេង​នៅ​ក្លឹប Juventus ​វិញ​ម្ដង ដើម្បី​កសាង​មិត្តភាព​ថ្មី​ជាមួយ​សមាជិក​ក្លឹប​នៅ​អ៊ីតាលី។ យ៉ាង​ណា​មិញ ​មិត្ត​ចាស់​ៗ​ជា​ច្រើន​នៅ​អេស្ប៉ាញ និង​គ្រូ​បង្វឹក​ជា​ដើម​នោះ ​រូបគេ​នៅ តែ​បន្ដ Follow ​ដដែល។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្លឹប Real Madrid ​មិន​មាន​អ្វី​ត្រូវ​ខឹង​ឡើយ ត្បិត​អី​នេះ​គឺ​ជា​ការ​គិត​របស់​កីឡាករ។ មួយ​វិញ​ទៀត រូបគេ​បាន​ផ្លាស់​ទៅ​ក្លឹប​ថ្មី​ហើយ ​ដូច្នេះ​មិន​មាន​អ្វី​ប្លែក​ឡើយ​សម្រាប់ Ronaldo ​ដែល​ត្រូវ Follow ​ក្លឹប​ថ្មី ​និង​សមាជិក​ក្លឹប​ថ្មី​នោះ៕ប្រភព៖ MARCA

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT