Man City ​ត្រៀម​ចុះ​កុងត្រា​ប្រើ​ឯកសណ្ឋាន Puma ​ទទួល​បាន​៥០​លាន​ផោន​១​ឆ្នាំ

ឯកសណ្ឋាន​របស់​ក្លឹប Manchester City ​ចាប់​ពី​រដូវ​កាល​២០១៩-២០២០ ​ទៅ​អាច​នឹង​ផ្លាស់​ទៅ​ប្រើ​សំលៀកបំពាក់​ផលិត​ដោយ​ក្រុមហ៊ុន Puma ​វិញ ​ក្រោយ​ពី​ចរចា​កុងត្រា​ត្រូវ​គ្នា ​ទទួល​បាន​៥០​លាន​ផោន​ក្នុង​១​ឆ្នាំ។

នេះ​ជា​កុងត្រា​ទៅ​ក្រុមហ៊ុន​សំលៀកបំពាក់​ធំ​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ​ក្លឹប Man City ​ហើយ​វា​ក៏​ជា​កុងត្រា​ធំ​លំដាប់​ទី​៣​នៅ​លីគ​អង់គ្លេស បន្ទាប់​ពី​ក្រុម Man Utd ​និង Chelsea ​ផង​ដែរ។ បើ​យោង​តាម​ប្រភព​នៅ​អង់គ្លេស​បាន​បញ្ជាក់​ថា​ការ​ចុះ​កុងត្រា​ប្រើ​ផលិត​ផល​របស់ Puma ​នេះ គឺ​នឹង​ត្រូវ​ប្រើប្រាស់​ទៅ​លើ​ក្រុមហ៊ុន City Group ​ទាំង​អស់​តែ​ម្ដង ​ដោយ​លើក​លែង​តែ New York City ​មួយ​ប៉ុណ្ណោះ។ ការ​លើក​លែង​នេះ គឺ​ដោយសារ​តែ​លីគ​នៅ​អាមេរិក​បាន​ចុះ​កុងត្រា​គ្រប់​ក្លឹប​តែ​ម្ដង ​ជាមួយ​ក្រុមហ៊ុន Adidas ​។

សូម​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​ក្លឹប Manchester City ​ប្រើប្រាស់​ឯក​សណ្ឋាន​របស់​ក្រុម Nike ​ដោយ​មាន​តម្លៃ​កុងត្រា​ត្រឹម​២០​លាន​ផោន​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ៕ប្រភព៖ DailyMail

  • Man City ​ត្រៀម​ចុះ​កុងត្រា​ប្រើ​ឯកសណ្ឋាន Puma ​ទទួល​បាន​៥០​លាន​ផោន​១​ឆ្នាំ