ភ្នាក់​ងារ​របស់ Courtois ​ប្រាប់​ទៅ Chelsea ​ឱ្យ​លក់​កីឡាករ​រូប​នេះ​ទៅ Madrid

ភ្នាក់ងារ​កីឡាករ​ Thibaut Courtois ​បាន​ប្រាប់​ទៅ​ក្លឹប Chelsea ​ថា​ឱ្យ​លក់​អ្នក​ចាំ​ទី​រូប​នេះ​ទៅ​ក្លឹប Real Madrid ​ទៅ ​ព្រោះ​រូប​គេ​ចង់​រស់​នៅ​ជិត​ក្រុម​គ្រួសារ។

Real Madrid ​ចង់​បាន​អ្នក​ចាំ​ទី​ខាង​លើ​នេះ ប៉ុន្តែ​ហាក់​ដូចជា​មិន​ប្រញាប់ប្រញាល់​ឡើយ ព្រោះ​ថា​កុងត្រា​របស់​គេ​នៅ​ក្លឹប Chelsea ​សល់​ត្រឹម​តែ​១​រដូវ​កាល​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ ​ប្រសិន​បើ​ក្លឹប​មិន​លក់​ទេ ​នោះ​នៅ​រដូវ​កាល​ក្រោយ​ក្រុម​អធិរាជ​ស ​នឹង​យក​បាន​អ្នក​ចាំទី​សញ្ជាតិ​បែលហ្សិក​រូប​នេះ ដោយ​មិន​អស់​ប្រាក់​ឡើយ។

មួយ​វិញ​ទៀត បើ​តាម​ភ្នាក់ងារ​ទីផ្សារ​របស់​ Courtois ​មាន​បំណង​ចង់​ឱ្យ​ក្លឹប Chelsea ​លក់​នា​រដូវ​កាល​នេះ​ទៅ ទើប​បាន​តម្លៃ​ខ្លួន​ខ្លះ ព្រោះ​ថា​រូបគេ​គង់​តែ​ទៅ​លេង​នៅ​អេស្ប៉ាញ​ដដែល​ទេ។ ការ​ចង់​ទៅ​លេង​នៅ​អេស្ប៉ាញ​ខ្លាំង​នេះ ព្រោះ​ថា​រូបគេ​មាន​ក្រុម​គ្រួសារ​នៅ​ទី​នោះ ​ Courtois ​ចង់​ទៅ​រួម​រស់​ជាមួយ​សមាជិក​គ្រួសារ​របស់​គេ​វិញ។

បច្ចុប្បន្ន​នេះ Chelsea ​បាន​ដាក់​តម្លៃ​ខ្លួន​អ្នក​ចាំ​ទី​ខាង​លើ​នេះ ៤០​លាន​ផោន ​ខណៈ​ដែល Real Madrid ​នៅ​ស្ទាក់ស្ទើរ​មិន​ទាន់​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT