សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋាន

សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វិកកម្រិតមូលដ្ឋាន រយៈពេល៤ថ្ងៃពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅខេត្តកែប ក្រោមវត្តមានឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្កេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយក្នុងនោះ ខេត្តកែបនឹងទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាទ្រីយ៉ាត្លុង ដែលតាមការគ្រោងទុកអាចនឹងមានប្រតិភូ និងកីឡាករ កីឡាការិនីមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍យ៉ាងតិចចំនួន៧ប្រទេស។ ស្ថិតក្រោមគម្រោងថវិកាគំាទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋាននេះត្រូវបានរៀបចំឡើងដោយសហព័ន្ធសហការជាមួយ មន្ទីរអប់រំ យុវជន និងកីឡាខេត

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT