ថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០១៨នេះ គឺជាថ្ងៃប្រកួតទី ៤ ក្នុងពានរង្វាន់បាល់ទាត់យុវជនអាស៊ាន AFF U-16 Championship 2018 ពូល A ដែលមាន ៣គូនឹងធ្វើការប្រកួតគ្នា ខណៈក្រោយចប់ការប្រកួតនឹងដឹងថាក្រុមណាខ្លះអស់ឱកាសទៅវគ្គបន្ត។
ក្រឡែកមកមើលតារាងពិន្ទុនៃពូល A និង ពូល B ជាមុនសិន៖
ហ្វីលីពីន និង ព្រុយណេ គឺត្រូវបានហាលឯកសណ្ឋានរបស់ខ្លួនមុនគេបង្អស់ ពោលគឺក្រោយពីឆ្លងកាត់៣ប្រកួតកន្លងមក បរាជ័យទាំងអស់ ។
កម្ពុជា ដែលជាប្រធានបទដែលត្រូវនិយាយក្នុងថ្ងៃនេះគឺនៅតែត្រូវការឈ្នះ ពីព្រោះថា នៅក្រោមមីយ៉ាន់ម៉ា និង វៀតណាម ត្រឹម៣ពិន្ទុ ខណៈនៅសល់ ២ប្រកួតទៀតទើបចប់វគ្គជម្រុះពូល។ ហេតុដូចនេះពួកគេត្រូវការឈ្នះទាំង ២ប្រកួតចុងក្រោយនេះទើបសង្ឍឹមកៅអីទៅវគ្គបន្តបាន។
កាលវិភាគប្រកួត៖
-មីយ៉ាន់ម៉ា Vs កម្ពុជា ម៉ោង ៣:៣០នាទីរសៀល
-ហ្វីលីពីន Vs វៀតណាម ម៉ោង ៣:៣០នាទីរសៀល
-ឥណ្ឌូនេស៊ី Vs ទីម័រខាងកើត ម៉ោង ៧យប់