លីគកំពូលកម្ពុជា សប្តាហ៍ទី ១៦នេះ មានតែ៥គូ ខណៈបឹងកេតប៉ះក្រុមជម្រើសលីគជប៉ុន ចុងសប្តាហ៍

តាមកាលវិភាគប្រកួតលីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី ១៦ គឺនៅសល់ត្រឹមតែ ៥គូប៉ុណ្ណោះ ដោយប្រកួត បឹងកេត ទល់នឹងក្រសួងការពារជាតិ ត្រូវបានលើកទៅលេងកាលពីចុងខែកក្កដា កន្លងទៅរួចទៅហើយ។

កាលវិភាគប្រកួតប្រចាំសប្តាហ៍ទី ១៦៖

ជាការពិត បឹងកេតក្រោយបរាជ័យ ២-០ ទល់នឹងក្រសួងការពារជាតិ បានធ្វើឲ្យពិន្ទុរបស់ខ្លួនកាត់បន្ថយពីគូប្រជែង ណាហ្គាវើល ត្រឹមតែ ៤ពិន្ទុ ។

ណាហ្គាវើល ប្រសិនបើឈ្នះអាស៊ីអឺរ៉ុបយូណាយធីត សប្តាហ៍នេះ នឹងធ្វើឲ្យគម្លាតពិន្ទុជាមួយបឹងកេត នៅសល់ត្រឹម ១ពិន្ទុប៉ុណ្ណោះ ។

បឹងកេត មិនមានការប្រកួតក៏ពិតមែន ប៉ុន្តែត្រូវទទួលស្វាគមន៍ក្រុមជម្រើសលីគជប៉ុន ( JFL SELECTION TEAM ) នៅថ្ងៃអាទិត្យ ទី ៥ ខែ សីហា ខាងមុខនេះ ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិ ម៉ោង ៥រសៀល ។

ក្រៅពីបឹងកេត ក្រសួងការពារជាតិ ក៏ពុំមានការប្រកួតដែរ ដោយពួកគេនឹងមានពេលវេលាគ្រប់គ្រាន់ក្នុងការត្រៀមខ្លួន សម្រាប់ប្រកួតវគ្គ៨ក្រុមចុងក្រោយ Hun Sen Cup ជើងទីពីរ ជាមួយនឹង​ព្រះខ័នរាជស្វាយរៀង ដែលពួកគបានចាញ់ ១-២ កាលពីជើងទី១កន្លងមក ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT