លោក Florentino Perez ដែលជាប្រធានក្លឹប Real Madrid បានបញ្ជាក់ថា Luka Modric មិនមែនសម្រាប់លក់នោះទេ ប៉ុន្តែបើឱ្យតម្លៃផ្ដាច់កុងត្រានោះក្លឹបក៏មិនអាចឃាត់រូបគេបានដែរ។
ការនិយាយបែបនេះ គឺស្មើទៅនឹងការមិនលក់កីឡាករលេងល្អជាងគេនៅ World Cup 2018 នេះទៅហើយ ព្រោះថាតម្លៃផ្ដាច់កុងត្រាដែលលោក Perez បញ្ជាក់នោះគឺមានដល់៧៥០លានអឺរ៉ូឯណោះ។ នេះសបញ្ជាក់ថាគ្មានក្លឹបណាមួយចំណាយដល់ប៉ុណ្ណឹងដើម្បីទិញយកកីឡាករម្នាក់ឡើយ។ ការនិយាយបែបនេះ របស់ប្រធានក្លឹប Real Madrid ដោយសារតែមានក្លឹបនៅអ៊ីតាលី Inter Milan បានបង្ហាញការចាប់អារម្មណ៍ទិញយកខ្សែបម្រើរូបនេះទៅលេងនៅ Serie A នារដូវកាលថ្មីខាងមុខ។
Modric វ័យ៣២ឆ្នាំកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លឹបធំៗជាច្រើន ក្រោយពីរូបគេបានជួយប្រទេសក្រូអាត បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FIFA World Cup 2018 នេះ។ យ៉ាងណាមិញ ខ្សែបម្រើឆ្នើមខាងលើនេះ នៅសល់កុងត្រាជាមួយអធិរាជសរហូតដល់ឆ្នាំ ២០២០ ឯណោះ ទើបបានជាតម្លៃផ្ដាច់កុងត្រារបស់គេខ្ពស់ដល់៧៥០លានអឺរ៉ូ៕ប្រភព៖ MARCA