Man Utd ​ងាក​ទៅ​រក​ Jerome Boateng ​ក្រោយ Mina ​ពិបាក​ទិញ​យក​

ក្លឹប​បិសាច​ក្រហម Manchester United ​បាន​ងាក​ទៅ​រក​ខ្សែ​ការពារ Jerome Boateng ​វិញ​ហើយ ​ក្រោយ​ពី​ការ​ចរចា​យក Yerry Mina ​អាច​នឹង​ពិបាក​ទិញ​យក​បាន។

Jerome Boateng

កាល​ពី​ម្សិលមិញ​នេះ​កាសែត​នៅ​អង់គ្លេស បាន​សរសេរ​ថា​ក្លឹប Man Utd ​បាន​ទាក់ទង​ទៅ​ក្លឹប Bayern Munich ​ដើម្បី​នាំ​យក​ខ្សែ​ការពារ  Boateng ​មក​ពង្រឹង​តំបន់​ការពារ​របស់​ខ្លួន។ យ៉ាងណាមិញ ​ការ​ចង់​បាន​កីឡាករ​អាល្លឺម៉ង់​នេះ ​ក្រោយ​ពី​ក្លឹប​ពិបាក​ក្នុង​ការ​យក Mina ​ពី​ក្លឹប Barcelona ​ព្រោះ​អាច​នឹង​មាន​តម្លៃ​ខ្លួន​ខ្ពស់។ ស្រប​ពេល​ដែល Bayern ​ផ្ទាល់​ក៏​មាន​បំណង​ចង់​លក់​ខ្សែ​ការពារ​កណ្ដាល​រូប​នេះ​ផង​ដែរ ​ក្រោយ​រួម​រស់​ជាមួយ​គ្នា​៧​រដូវ​កាល​នេះ។

Yerry Mina

បិសាច​ក្រហម​អាច​នឹង​ចំណាយ​ដល់​៥០​លាន​ផោន​ឯ​ណោះ ​ដើម្បី​យក​អតីត​កីឡាករ Manchester City ​ខាង​លើ​មក Old Trafford ​បាន។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​មិន​អាច​យក​ Boateng ​បាន​ទេ ​នោះ​ក្រុម​របស់​លោក Jose Mourinho ​នៅ​មាន​កីឡាករ​ម្នាក់​ទៀត​ដែល​ខ្លួន​មើល​ឃើញ គឺ Toby Alderweireld ​របស់​ក្រុម Spurs ។ តម្លៃ​ខ្លួន​របស់​កីឡាករ​បែលហ្សិក​រូប​នេះ ​ក៏​អាច​នឹង​ឈាន​ដល់​៥០​លាន​ផោន​ផង​ដែរ ​ក្រោយ​ពី​រូបគេ​លេង​បាន​ល្អ​នៅ​ព្រឹត្តិការណ៍ World Cup 2018 ​នេះ៕ប្រភព៖ DailyMail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT