West Ham ដាក់​សំណើ ២៥ លាន​អឺរ៉ូ សម្រាប់​ខ្សែ​ការពារ​ត្រៀម​ផុត​កុងត្រា​របស់ Napoli

ក្លឹប West Ham United ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​ដាក់​សំណើ​នូវ​ទឹកប្រាក់ ២៥ លាន​អឺរ៉ូ សម្រាប់​ខ្សែ​ការពារ Nikola Maksimovic របស់​ក្លឹប Napoli។ នេះ​បើ​តាម​របាយការណ៍​ពី Sky Sport បាន​ចុះ​ផ្សាយ។

ក្រុម​ញញួរ​ធំ​របស់​អង់គ្លេស​សម្លឹង​ចង់​នាំ​យក​ខ្សែ​ការពារ​សញ្ជាតិ​ស៊ែប៊ី​ឲ្យ​បាន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ណា​មួយ​ដើម្បី​បញ្ចៀស​ការ​ត​កុងត្រា​ថ្មី ខណៈ​ដែល​កីឡាករ​ត្រូវ​ផុត​កុងត្រា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​ ២០២១ ហើយ​នោះ។

បញ្ជាក់​ថា បុរស​វ័យ ២៨ ឆ្នាំ ផ្ទេរ​ចេញ​ពី Torino មក​ចូលរួម​នៅ Napoli កាល​ពី​ឆ្នាំ ២០១៧ ក្នុង​តម្លៃ​ខ្លួន ២១ លាន​អឺរ៉ូ។ ចន្លោះ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ គេ​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​បាន ៧៣ ប្រកួត រក​បាន ២ គ្រាប់​និង Assist ២ លើក៕ ប្រភព៖ Football-Italia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT