នៅ ៣៤ ប្រកួត​ដំបូង​ឲ្យ​ឈុត​ធំ Barcelona ​តើ​រវាង Messi និង Fati មួយ​ណា​ធ្វើ​បាន​ល្អ​ជាង?

យុវជន Ansu Fati បាន​នឹង​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្លឹប​បាល់ទាត់ Barcelona ហាក់​មាន​ការ​​ចាប់​អារម្មណ៍​ជា​ខ្លាំង ជុំវិញ​ទេពកោសល្យ​របស់​គេ​នៅ​តំបន់​ប្រយុទ្ធ ដែល​មិន​ចាញ់​រៀមច្បង​ប៉ុន្មាន​នោះ​ទេ។ កាល​ពី​ប្រកួត​បើក​ឆាក​នៅ LaLiga ពេល​ប៉ះ Villarreal កន្លង​ទៅ កីឡាករ​វ័យ ១៧ ឆ្នាំ រក​បាន​ គ្រាប់​ម្នាក់​ឯង​នៅ​ជ័យជម្នះ ៤-០។

គិត​មក​ទល់​ពេល​នេះ Fati ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ឈុត​ធំ​ Barcelona ចំនួន ៣៤ ប្រកួត​ហើយ ដោយ​គេ​រក​បាន ១០ គ្រាប់ និង Assist ២ លើក។ ចុះ​បើ​ប្រៀបធៀប​នឹង Lionel Messi ដែល​ជា​តារា​ឆ្នើម​ប្រចាំ​ក្លឹប គ្រា​នៅ​ជា​យុវជន​នៅ​ចំនួន​ប្រកួត​ស្មើ​គ្នា​នោះ តើ​ខុស​គ្នា​បែប​ណា?

នៅ ៣៤ ប្រកួត​ឲ្យ​ក្លឹប សម្រាប់​កីឡាករ​អាហ្សង់ទីន​រក​បាន ៩ គ្រាប់​និង Assist ៥ លើក ហើយ​ Messi គេ​ត្រូវ​ការ​ពេល ៤ ប្រកួត​បន្ថែម​ទៀត ​ទម្រាំ​ឈាន​ដល់​គ្រាប់​បាល់​ទី ១០ នោះ​គឺ​កំឡុង​ការ​ប៉ះ​គ្នា​ទល់ Celta Vigo នា​រដូវ​កាល ២០០៦/០៧។

ស្ថិតិ​ឈរ​ជើង​លើ​ទីលាន Messi ​អាច​រក​បាន​គ្រាប់​បាល់​រៀងរាល់ ១៥៧,១ នាទី ដោយ​នៅ​ចាញ់ Fati ដែល​ប្រើ​ពេល​ត្រឹម ១៤៤,៥ នាទី​តែ​ប៉ុណ្ណោះ។

គួរ​រំឭក​ថា យុវជន​មាន​សញ្ជាតិ​ដើម​ហ្គីណេប៊ីសៅ​រូប​នេះ ​បាន​បង្ហាញ​ខ្លួន​នៅ​ឈុត​ធំ​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ ២០១៩ ហើយ​កំឡុង​ពេល​ជាង​មួយ​ឆ្នាំ គេ​ឆ្លងកាត់​ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​ដល់​ទៅ ៣ រូប​ហើយ​មាន​លោក Ernesto Valverde, Quique Setien និង Ronald Koeman៕

ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT