Mourinho ស្រែក​ពាក្យ​នេះ​ដាក់ Lampard ​កំឡុង​ពេល Chelsea នាំ​មុខ ១-០

កំឡុង​ការ​ប្រកួត​រវាង Chelsea និង Tottenham Hotspur នៅ​ព្រឹត្តិការណ៍ Carabao Cup វគ្គ ១៦ ក្រុម​ចុង​ក្រោយ គេ​ក៏​ប្រទះ​ឃើញ​អ្នកចាត់ការ​លោក Jose Mourinho ហាក់​មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្តី​រវាង​អ្នកចាត់ការ​លោក Frank Lampard នៅ​ខ្សែ​បន្ទាត់​បន្តិច​ផង​ដែរ។

គ្រា​ដែល Chelsea នាំ​មុខ​មុន ១-០ តាម​រយៈ​គ្រាប់​បាល់​របស់ Timo Werner គេ​ក៏​ឃើញ​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​ទៅ​ស្រែក​ដាក់ Lampard ហើយ​បើ​អ្នក​សារព័ត៌មាន​របស់ The Daily Telegraph លោក Sam Wallace ​ទម្លាយ​ថា Mourinho បាន​និយាយ​ពាក្យ៖ “F*****g hell, Frank ពេល​មុន​អ្នក​ចាញ់ ៣-០ ម៉េច​បាន​អ្នក​មិន​មក​ឈរ​នៅ​ទី​នេះ​អ៊ីចឹង​ដែរ​ទៅ”។

សារ​នេះ​គឺ​បុរស​មាន​រហ័ស​នាម <<Special One>> ចង់​ឌឺដង​ទៅ Lampard គ្រា​ត្រូវ West Brom នាំ​មុខ ៣-០ នៅ​តង់​ទី​មួយ ដែល​ពេល​នោះ Lampard ទៅ​អង្គុយ​សម្ងំ​នៅ​ជួរ​កៅអី​ខាង​ក្នុង​ទាំង​ទឹកមុខ​ខឹង​សម្បា​ខ្លាំង​បំផុត៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT