ម្ចាស់​ក្លឹប Bayern ​៖៥ឆ្នាំចុងក្រោយ Ronaldo ជា​កីឡាករ​ល្អ​បំផុត​នៅ​ក្នុង​លោក

ម្ចាស់​ក្លឹប​ Bayern Munchen ​ លោក  Rummenigge ​បាន​និយាយ​ថា​ត្រឹម​រយៈ ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ​Cristiano Ronaldo ​គឺ​ជា​កីឡាករ​ល្អ​ជាង​គេ​នៅ​លើ​លោក​នេះ។

Ronaldo ​បាន​ចាប់​ផ្ដើម​ដំណើរ​ជីវិត​ថ្មី​ ជាមួយ​ក្រុម Juventus ​ហើយ ​ក្រោយ​ពី​ចំណាយ​ពេល​៩​ឆ្នាំ​ជាមួយ​ក្លឹប Real Madrid ​នឹង​ឈ្នះ​ពាន​ជា​ច្រើន​នៅ​ទឹក​ដី​អេស្ប៉ាញ។ ការ​ចាកចេញ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​អ្នក​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​ខណៈ​ដែល​សាមី​ខ្លួន​បាន​បញ្ជាក់​ថា​រូបគេ​ជា​មនុស្ស​ចូល​ចិត្ត​អ្វី​​ដែល​ថ្មី ​ការ​ប្រកួត​ប្រជែង មិន​ចង់​នៅ​កន្លែង​ដដែល​ដែល​ជោគជ័យ​ឡើយ ​ទើប​សម្រេច​ចិត្ត​ទៅ​លេង​នៅ​លីគ​របស់​អ៊ីតាលី​នេះ។

ដោយ​ឡែក​ការ​ទៅ​នេះ​ដែរ ​ក៏​បាន​ធ្វើ​ឱ្យ​លោក  Rummenigge ​ដែល​ជា​ម្ចាស់​ក្លឹប Bayern Munich ​នឹក​ស្មាន​មិន​ដល់​ដែរ។ ​លោក​បាន​បញ្ជាក់​ថា Juventus ​ពិត​ជា​ធ្វើ​ឱ្យ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មែន ​ដែល​ទិញ Ronaldo ​ទៅ​អ៊ីតាលី ​បង្កើន​​ប្រជាប្រិយភាព​របស់​ខ្លួន។ លោក​បាន​បញ្ជាក់​ទៀត Ronaldo ​គឺ​ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក​នេះ ​ក្នុង​រយៈ ពេល​៥​ឆ្នាំ​កន្លង​មក​នេះ ប៉ុន្តែ​បើ Bayern Munich ​វិញ ​ប្រហែល​ជា​មិន​ចំណាយ​១០០​លាន​អឺរ៉ូ ​ដើម្បី​ទិញ​យក​កីឡាករ​វ័យ​៣៣​ឆ្នាំ​ទៅ​ហើយ​ទេ៕ប្រភព៖ Givemespor

  • ម្ចាស់​ក្លឹប Bayern ​៖៥ឆ្នាំចុងក្រោយ Ronaldo ជា​កីឡាករ​ល្អ​បំផុត​នៅ​ក្នុង​លោក