Barcelona ​ត្រៀម​ទិញ Vidal ​ពី Bayern Munich ​តម្លៃ​២៧​លាន​ផោន

ក្លឹប Barcelona ​នឹង​ប្រកាស​ពី​ការ​ទិញ​បាន Arturo Vidal ​ពី​ក្លឹប Bayern Munich ​ក្នុង​ពេល​ឆាប់​ៗ​នេះ ​ក្រោយ​ពី​ចរចា​ត្រូវ​គ្នា ​ក្នុង​តម្លៃ​ខ្លួន​២៧​លាន​ផោន។

ក្លឹប Bayern Munich ​បាន​អនុញ្ញាត​ឱ្យ​កីឡាករ​សញ្ជាតិ​ឈីលី​ខាង​លើ​នេះ​ចាកចេញ ​បន្ទាប់​ពី​មាន​ក្លឹប​ Barcelona ​ចង់​បាន​រូប​គេ ​ក្នុង​តម្លៃ​ខ្លួន​២៧​លាន​ផោន។ ​បើ​តាម  The Guardian ​បាន​បញ្ជាក់​ទៀត​ថា​កីឡាករ​​វ័យ​៣១​ឆ្នាំ​រូប​នេះ ​ជា​អ្នក​ចង់​ចាកចេញ​ពី​អាល្លឺម៉ង់​ដោយ​ខ្លួន​​ឯង ​ដើម្បី​ស្វែង​រក​ក្លឹប​ថ្មី ​ទទួល​យក​បទ​ពិសោធ​ថ្មី។ ស្រប​ពេល​ដែល FC Barcelona ​ជា​ជម្រើស​ទី​១​សម្រាប់​រូបគេ​ទៅ​ហើយ។

ប្រសិន​បើ Vidal ​មក​មែន ​នោះ​រូបគេ​ជា​បេក្ខភាព​ទី​៤​ហើយ ​ដែល​ក្រុម​អ្នក​មាន​បុណ្យ​ទិញ​យក ​បន្ទាប់​ពី Malcom , Arthur ​និង Lenglet ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT