មាន​តែ​កីឡាករ ២ រូប​គត់ ធ្លាប់​ស៊ុត Hat-Trick ទល់​ក្រុម Man City ក្រោម​ការ​ដឹកនាំ​ដោយ Pep

Jamie Vardy មាន​ឱកាស​បំបែក​គ្រាប់​បាល់ Hat-Trick ជា​លើក​ទី ២ ទល់​ក្លឹប​មេឃ​ខៀវ Man City កាល​ពី​យប់​មិញ ដោយ​មាន​ ២ គ្រាប់​ទទួល​បាន​ពី​ការ​ស៊ុត​បាល់​ពិន័យ​ប៉េណាល់ទី។

តើ​អ្នក​ដឹង​ទេ​ថា ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola នៅ​ទឹកដី​អង់គ្លេស​មួយ​នេះ មាន​តែ ៣ លើក​គត់​ដែល​ធ្លាប់​បាន​កីឡាករ​គូ​ប្រជែង​បំបែក​គ្រាប់​បាល់ Hat-Trick បាន? ក្នុង​នោះ ២ លើក​ធ្វើ​បាន​ដោយ Jamie Vardy និង ១ លើក​ទៀត​ធ្វើ​បាន​ដោយ Lionel Messi។

ដំបូង​បង្អស់​គឺ​នៅ​ថ្ងៃ​ទី ១៩ ​តុលា ឆ្នាំ ២០១៩ គ្រា Man City ចាញ់ Barcelona ៤-០ ហើយ​បន្ទាប់​មក​នៅ​ខែ​ធ្នូ​ឆ្នាំ​ដដែល Leicester បំបាក់ Man City ៤-២ រហូត​ទើប​មក​ទល់​ថ្មីៗ​នេះ Leicester ដដែល​យក​ឈ្នះ​មេឃ​ខៀវ ៥-២ ក្នុង​ទឹកដី Etihad ថែម​ទៀត៕

ប្រភព៖ BR/Football

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT