(វីដេអូ) Cristiano Ronaldo ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សរសើរ​ទៀត​ហើយ រឿង​តែត​បាល់​យប់មិញ

Cristiano Ronaldo រក​បាន ២ គ្រាប់​ម្នាក់​ឯង នៅ​ជំនួប​ទល់ AS Roma សន្សំ​បាន ១ ពិន្ទុ​ឲ្យ​ក្លឹប Juventus។ ក្នុង​ចំណោម​គ្រាប់​បាល់​ទាំង​ពីរ មាន​គ្រាប់​បាល់​តែត​បញ្ចូល​ទី​មួយ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ផ្ទុះ​ការ​សរសើរ​មិន​ដាច់​ពី​មាត់។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Stadio Olimpico កាល​ពី​ថ្ងៃ​អាទិត្យ ក្រុម​ដឹកនាំ​ដោយ​លោក Andrea Pirlo ប៊ិះ​តែ​រង​បរាជ័យ​ទៅ​ហើយ ក្រោយ Roma ដាក់​សម្ពាធ​ខ្លាំង ពេល Rabiot បាន​កាត​ក្រហម​នៅ​នាទី ៦២ ដោយ​នាំ​មុខ ២-១។

រហូត​មក​ដល់​នាទី ៦៩ Cristiano Ronaldo ក៏​មាន​ឱកាស​តែត​បាល់​បញ្ចូល​ទី ក្រោយ​កាត់​បាល់​ចេញ​ពី​ជើង​របស់​ខ្សែ​ការពារ Danilo ហើយ​បុរស​វ័យ ៣៥ ឆ្នាំ​បាន​លោត​រំលង​ផុត​ខ្សែ​ការពារ​របស់ Roma រក​បាន​មួយ​គ្រាប់​យ៉ាង​ឡូយ។ ការ​សម្រេច​ទី​នេះ​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ផ្ទុះ​ការ​សរសើរ​មិន​ដាច់​ពី​មាត់​ថា CR7 នៅ​តែ​ខ្លាំង​ក្នុង​ការ​ប្រើប្រាស់​ក្បាល​ដើម្បី​បញ្ចប់​ទី​ដដែល៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT